Tuesday, November 3, 2015

ក្រុមហ៊ុន​ Samsung លក់ទូរស័ព្ទ បានដល់តែ 83លានគ្រឿង ក្នុងត្រីមាសទី៣

ក្រុមហ៊ុន Samsung បានប្រកាសអោយ សាធារណៈជនបានដឹងថា ពីចំនួនទឹកប្រាក់ ដែលគេទទួលបាន នៅក្នុងត្រីមាសទី3។ យោងតាមរបាយការណ៌ បានអោយដឹងថា ក្រុមហ៊ុន Samsung បានលក់ចេញ ទូរស័ព្ទសរុប បានចំនួន 83.8​លានគ្រឿង សម្រាប់ត្រីមាសនេះ។ តែសម្រាប់ ក្រុមហ៊ុន Apple វិញអាចលក់ បានតែទូរស័ព្ទចំនួន​ 38 លានគ្រឿង តែប៉ុណ្ណោះនៅក្នុង ត្រីមាសដូចគ្នាដែរ។
បើយើងគិតជា ភាគរយក្រុមហ៊ុន Samsung អាចលក់បានទូរស័ព្ទ​ បានទៅដល់​ 23.7% បើប្រៀបធៀប ជាមួយនឹងក្រុមហ៊ុន Apple ដែលក្រុមហ៊ុន នេះធ្វើការលក់ទូរស័ព្ទ បានតែ 13.6% នៃទីផ្សារពិភពលោកនៅក្នុងត្រីមាសនេះ។ នាពេលថ្មីៗនេះ​ក្រុមហ៊ុន Samsung កំពុងតែមាន សន្ទុះក្នុងការលក់ផលិតផល ទូរស័ព្ទម៉ាក Galaxy A8, Galaxy S6 និង Note 5។
ហើយក្រុមហ៊ុន Huawei ដែលជាប់លំដាប់ថ្នាក់ទី3 លក់បាន26.7លានគ្រឿង​ និងលំដាប់ថ្នាក់ទី4គឺក្រុមហ៊ុន Lenovo ដែលលក់បាន 18.8លានគ្រឿង និងលំដាប់ទី5គឹក្រុមហ៊ុន Xiaomi ដែលលក់បាន 17.8លានគ្រឿង៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment