Sunday, November 8, 2015

រក​ឃើញ​កាក់​​ស្ពាន់​​១០តោន​ នៅ​ក្នុង​ផ្នូរបុរាណ​​​២០០០ឆ្នាំ​សម័យ​រាជវង្ស​ហាន​

​នា​ពេល​ថ្មី​ៗ​នេះ ​ផ្នូរ​បុរាណ​អាយុ​កាល​ ២ពាន់​ឆ្នាំ​នៅ​ស្រុក Xinjian ខេត្ត Jiangxi នៃ​សម័យ​រាជវង្ស​ហាន​ខាង​លិច​ (ឆ្នាំ ២០៦​មុន​គ.ស ដល់​ឆ្នាំ ៩នៃ​គ.ស) ត្រូវ​បាន​គេ​​គាស់​កកាយ​រក​ឃើញ ​វត្ថុ​បុរាណ​ជាង ១ម៉ឺនគ្រឿង​ ​រួម​ទាំងកាក់​ស្ពាន់ ទម្ងន់សរុប​ ១០​តោន​ ​ឬ​ចំនួន​​ជាង ២លាន​កាក់ តម្លៃ​ស្មើនឹង​មាស​បច្ចុប្បន្ន ៥០គីឡូក្រាម។ ក្រៅ​ពី​នេះ​គេ​រក​ឃើញកណ្ដឹង កំណត់​ត្រា​​ឫស្សី និង​រូប​ចម្លាក់​​​អ្នក​តា ទេវតា​ជាច្រើន​ផ្សេង​ទៀត។


ការ​រក​ឃើញ​ទាំង​នេះ ​បាន​ធ្វើ​ឲ្យ​ក្រុម​​អ្នក​បុរាណ​វិទ្យា យល់​​​​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​រស់​នៅ របរ​រកស៊ី និង​វប្បធម៌​​របស់​ប្រជាជន​នា​សម័យ​រាជ​វង្ស​ហាន​ខាង​លិច ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត៕




ដោយ មុន្នី proleng khmer

No comments:

Post a Comment