Sunday, November 8, 2015

ចិន​វ៉ា​ដាច់​ជប៉ុន​ ក្លាយ​ជា​ប្រទេស​មាន​ទ្រព្យច្រើនបំផុតទី​​២ ​បន្ទាប់​អាមេរិក

ធនាគារ​​ស្វីស Credit Suisse បាន​ចេញ​ផ្សាយ​របាយការណ៍​ថា ចិន​ជា​ប្រទេស​មាន​ទ្រព្យសម្បត្តិ​ច្រើន​លំដាប់​ទី​២ លើ​ពិភព​លោក បន្ទាប់​ពី​អាមេរិក ក្រោយ​វ៉ា​ដាច់​ជប៉ុន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់បណ្ដាញ​សារព័ត៌មាន​បរទេស។



ចំណែក​របាយការណ៍​ពី Reuters News Agency បាន​បង្ហាញ​ថា បើ​យោង​តាម​ការ​គណនា​តម្លៃ​រូបិយប័ណ្ណ ក្នុង​ពេល​បច្ចុប្បន្ន តម្លៃ​ទ្រព្យសម្បត្តិ​លើ​ពិភពលោក ធ្លាក់​ចុះ​មក​សល់​ត្រឹម ២៥០ ទ្រីលាន​ដុល្លារ ពោល​គឺ​ធ្លាក់​អស់ ១២,៤ ទ្រីលាន​ដុល្លារ បើ​គិត​ជា​ភាគរយ ៤,៧%។ ការ​ធ្លាក់​ចុះ​ដោយសារដុល្លារ​អាមេរិក ធ្វើ​ឱ្យ​ប៉ះពាល់​លើ​រូបិយប័ណ្ណ​សំខាន់ៗ​ដទៃ​ទៀត និង​បាន​រារាំង​ដល់​លំហូរ​ចរន្ត​ភាគហ៊ុន និង​អចលនទ្រព្យ។

អាមេរិក​មាន​ទ្រព្យសម្បត្តិ​សរុប ៨៥,៩ ទ្រីលាន​ដុល្លារ ចំណែក​ ចិន​មាន ២២,៨ ទ្រីលាន​ដុល្លារ និង​ជប៉ុន ១៩,៨ ទ្រីលាន​ដុល្លារ ហើយ​នៅ​ក្នុង​ឆ្នាំ ២០២០ គេ​រំពឹង​ថា​ទ្រព្យសម្បត្តិ​សរុប​របស់​ចិននឹង​កើន​ឡើង ​ដល់ ៣៦ ទ្រីលាន​ដុល្លារ ស្មើ​នឹង ១០,៤% នៃ​ទ្រព្យសម្បត្តិ​ពិភពលោក​សរុប ៣៤៥ ទ្រីលាន​ដុល្លារ ដែល​នឹង​ធ្វើ​ឱ្យ​ចិន​ឈរ​នៅ​លំដាប់​លេខ​ពីរ​ដដែល៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment