ស្នេហាបែបកំប្លែងបង្កប់អត្ថន័យស្នេហ៍យ៉ាងជ្រាលជ្រៅក្នុងរឿង “ម៉េណាស្នេហាឆ្លងចរន្ត” រវាងម៉េណា និង បង Fame។ ម៉េណា មានមិត្តជិតស្និតម្នាក់ឈ្មោះ Pong ដែលគេតែងតែនៅក្បែរ និងចាំជួយនាង គ្រប់ពេល។ តែថ្ងៃមួយទើប Pong ដឹងខ្លួនថាគេក៏ស្រឡាញ់ម៉េណាដែរ ប៉ុន្តែគេដឹងថានាង គឺស្រឡាញ់បង Fame មិនស្រឡាញ់គេឡើយ។ ហេតុនេះទើបធ្វើអោយ Pong លាក់ទុកចិត្តស្រឡាញ់របស់ខ្លួនដែលមានទៅលើ ម៉េណា តែម្នាក់ឯង។
Pong តែងតែបង្កើតឪកាសអោយម៉េណាបាននៅជាមួយ បង Fame ទាំងខ្លួនក៏ស្រឡាញ់នាងដែរ។ តើស្នេហារបស់គេទាំង៣នាក់នឹងទៅជាយ៉ាងណា? តើ Pong នឹងសារភាពប្រាប់ម៉េណាថាខ្លួនស្រឡាញ់នាងដែររឺអត់? តោះទៅទស្សនាទាំងអស់គ្នាគេចាក់បញ្ចាំងនៅថ្ងៃ ទី ២៩ នេះហើយ។ ជាមួយគ្នានេះដែរ ម៉េណា នឹងមកកម្ពុជា ដើម្បីជួប អ្នកគាំទ្ររបស់ខ្លួន នៅថ្ងៃទី ២ និង ទី៣ វិច្ឆិការ ខាងមុខនេះផងដែរ៕
ដោយ មុន្នី proleng khmer



No comments:
Post a Comment