Tuesday, November 3, 2015

ញាំអាហារដោយដៃមានគុណប្រយោជន៏សុខភាពយ៉ាងច្រើន

វាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ប្រសិនបើមានអ្នកណាម្នាក់មក​ប្រាប់លោកអ្នកថា ការញាំអាហារដោយដៃធ្វើឲ្យមានសុខភាពល្អនោះ តែការសិក្សាថ្មីមួយពិតជាបានរកឃើញគុណប្រយោជន៏នៃការញាំអាហារដោយប្រើដៃដូចខាងក្រោមនេះ៖
ការពារជំងឺទឹកនោមផ្អែមប្រភេទ ២៖ អ្នកញាំអាហារលឿនអាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ​ ២ ខ្ពស់។ ផ្ទុយទៅវិញ បើលោកអ្នកញាំអាហារដោយដៃ លោកអ្នកនឹងញាំអាហារបានដោយយឺតៗដែលអាចបន្ថយហានិភ័យនៃការកើតមានជំងឺនោមផ្អែមប្រភេទ​ ២ បាន។
ធ្វើឲ្យប្រព័ន្ធរំលាយអាហារល្អប្រសើរ៖ ពេលញាំអាហារដោយដៃលោកអ្នកនឹងនាំយកបាក់តេរីល្អចូលទៅក្នុងរាងកាយ ជាងនេះទៅទៀតការញាំដូចនេះវាបានបញ្ចូនពត៌មានទៅកាន់ខួរក្បាលបានទាន់ពេលវាលាដែលជាហេតុធ្វើឲ្យប្រព័ន្ធរំលាយការបានរៀបចំខ្លួនជាស្រេច ដើម្បីធ្វើការកិនរំលាយ        អាហារ។
ការពារកុំឲ្យញាំច្រើន៖ នៅពេលដែលលោកអ្នកញាំអាហារដោយដៃ លោកអ្នកនឹងញាំអាហារក្នុងបរិមាណតិច ជាងការញាំអាហារដោយប្រើស្លាបព្រា​ និង សម។
ការពារមិនឲ្យធាត់៖ នៅពេលដែលលោកអ្នកញាំអាហារតិច វាអាចការពារលោកអ្នកមិនឲ្យធាត់ជ្រុលបាន៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment