Tuesday, October 27, 2015

ក្រុមហ៊ុនរថយន្តជប៉ុននាំគ្នាបង្កើតម៉ាស៊ីនរថយន្តការពារបរិស្ថានប្រកួតជាមួយនឹងអឺរ៉ុប

ប្រភពព័ត៌មាន Chanelnewssia បានចុះផ្សាយឲ្យដឹងថា សាកលវិទ្យាល័យធំៗចំនួនពីររបស់ជប៉ុនដែលក្នុងនោះរួមមាន សាកលវិទ្យាល័យតូក្យូ និង សាកលវិទ្យាល័យ Waseda នឹងសហការជាមួយក្រុមហ៊ុន Toyota, Honda, Nissan, Suzuki, Mazda, Mitsubishi, Daihatsu និង Fuji Heavy លើគម្រោងអភិវឌ្ឍបច្ចេកវិទ្យាទំនើបបំពាក់លើរថយន្តរបស់ខ្លួនដែលនឹងធ្វើឡើងនៅមុនឆ្នាំ២០២០ខាងមុខ។
ការប្រមូលផ្តុំគ្នាជាធ្លុងមួយ គឺដើម្បីប្រកួតជាមួយនឹងក្រុមហ៊ុនរបស់អឹរ៉ុប  ដូចជាក្រុមហ៊ុនរថយន្ត BMW  និង Volkswagen ដែលជាក្រុមហ៊ុនមួយ មានបំពាក់កម្មវិធីទំនើបៗ នៅក្នុងម៉ាស៊ីន ដោយរួមចំណែក ការពារបរិស្ថាននៅជុំវិញពិភពលោក  ។
គម្រោងនេះដែរ ត្រូវបាន ប៉ាន់ប្រមាញថា នឹងប្រើថវិការ ៩,៧លានដុល្លារនៅក្នុងរយៈពេល៣ឆ្នាំដំបូង៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment