Friday, November 13, 2015

វិធីស្ដាស្រ្ត ៥យ៉ាង អាច​ជួយ​ឲ្យ​ប្រពន្ធ​នៅ​តែ​ស្រស់​ស្អាត​​សម្រាប់​ស្វាមី

បរទេស៖ ប្រសិនបើអ្នកជាបុរសម្នាក់ ដែលទើបនឹងរៀបការរួច អ្នកតែង មានបំណងថា នៅពេលអ្នកត្រលប់មកពីធ្វើការវិញ មានប្រពន្ធ ដ៏ស្រស់ស្អាត កំពុងរង់ចាំអ្នកនៅឯផ្ទះ។
ប៉ុន្តែតើអ្នកដឹងទេថា ភាពស្រស់ស្អាតរបស់ស្រ្ដី អាចនឹងត្រូវបាត់បង់ នៅពេលដែលនាងមានកូននោះ? ខាងក្រោមនេះ ជាវិធីស្ដាស្រ្តទាំង៥យ៉ាងអាចជួយឲ្យប្រពន្ធនៅតែស្រស់ស្អាត សម្រាប់ស្វាមី៖
១. លើកទឹកចិត្តដល់នាង
តាមរយៈការនិយាយលើកទឹកចិត្តរបស់ប្ដី ទៅកាន់ប្រពន្ធខ្លួន ពិតជាវិធីស្ដាស្រ្តដ៏ល្អបំផុត ក្នុងការជួយឲ្យប្រពន្ធសប្បាយចិត្ត និងបំពេញ តួនាទីជាប្រពន្ធ និងម្ដាយល្អ ជាពិសេសថែមទាំងជួយឲ្យនាងមានសម្រស់ក្មេងជាងវ័យទៀតផង។
២. ផ្ដល់ប្រាក់ដល់នាងសម្រាប់ការថែរក្សាសម្ផស្ស
ការថែរក្សាសម្ផស្ស ពិតជាចាំបាច់ណាស់ សម្រាប់ស្រ្តីគ្រប់រូប ដើម្បីជួយឲ្យនាងនៅតែមានភាពស្រស់ស្អាត ហេតុដូចនេះ បុរសជាស្វាមីមិនគួរមើលរំលងទេ អំពីបញ្ហាទាំងនេះ គឺត្រូវផ្ដល់ប្រាក់ដល់នាងសម្រាប់ការថែរក្សាសម្ផស្ស។
៣. ត្រូវមានភាពជាអ្នកដឹកនាំ
ពេលខ្លះការងារផ្ទះច្រើនពេក អាចនឹងធ្វើប្រពន្ធធុញថប់ ឬតប់ប្រមល់ក្នុងអារម្មណ៍បាន ដូចនេះ ក្នុងនាមអ្នកជាស្វាមីមួយរូប អ្នកគួរតែចេះជួយធ្វើការងារផ្ទះ ជំនួសប្រពន្ធអ្នកខ្លះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងភាពជាអ្នកដឹកនាំដ៏ល្អ ចំពោះក្រុមគ្រួសារ។


៤.  ផ្ដល់ពេលទំនេរខ្លះដល់នាង
ក្រៅពីការធ្វើការងារនៅក្នុងផ្ទះ និងមើលថែរក្សាកូន ស្រ្តីគ្រប់រូបសុទ្ធសឹងតែចង់មានពេលទំនេរផ្ទាល់ខ្លួន សម្រាប់ការដើរកម្សាន្តជាមួយមិត្តភក្ដិ ឬនៅតែម្នាក់ឯងផងដែរ។ ហេតុដូចនេះ បុរសជាស្វាមីគួរចេះ  ផ្ដល់ពេលទំនេរខ្លះដល់ប្រពន្ធ ដើម្បីនាងបានសម្រាកលំហែកាយ។
៥. ផ្តល់ថវិកាដល់នាង    
ស្ត្រីភាគច្រើនយល់ឃើញថា ស្វាមីល្អគឺតែងតែផ្តល់ថវិកាដល់នាង ដើម្បីចិញ្ចឹមគ្រួសារ ឬទុកលុយឲ្យពួកគេជាអ្នកកាន់កាប់៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment