Friday, November 13, 2015

លោក មឿង សុន មកដល់ កម្ពុជាវិញហើយ ក្រោយរត់គេចពី សំណាញ់ច្បាប់ រស់នៅក្រៅប្រទេស ៦ឆ្នាំ



ភ្នំពេញ៖ លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់ អរិយធម៌ខ្មែរ បានមកដល់ប្រទេសកម្ពុជា នៅម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរូបលោកបានព្យាយាមរត់គេចពីសំណាញ់ច្បាប់  និងរស់នៅលាក់ខ្លួនពួនអាត្មានៅក្រៅប្រទេសអស់រយៈពេល៦ឆ្នាំ។
ការវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញរបស់លោក មឿង សុន បានធ្វើឡើងបន្ទាប់ពីរូបលោក ត្រូវបានព្រះម  ហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសជូន  លោក។ លោក មឿង សុន ក៏បានផ្ញើសារតាមហ្វេសប៊ុករបស់លោក ថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ  ខ្មែរ និងអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ ដែលជួយឲ្យរូបលោកបានវិលចូលស្រុក  កំណើតវិញ។
លោក មឿង សុន ត្រូវបានតុលាការកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល តាំងពីខែកក្កដា ឆ្នាំ២០០៩ ដោយចោទប្រកាន់ថា លោកផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញការដាក់អំពូលភ្លើង លម្អប្រាសាទអង្គរវត្ត របស់អាជ្ញាធរអប្សរា។ ព្រោះរឿងក្តីនេះ លោក មឿង សុន បានរត់គេចខ្លួនរយៈពេល ៦ឆ្នាំ ដោយរស់នៅលាក់ខ្លួនក្នុងប្រទេសបារាំង និងប្រទេសថៃ។
ដំណើរវិលវិញរបស់លោក មឿង សុន គេសង្កេតឃើញមានការរង់ចាំទទួលពីសាច់ញាតិ និងមិត្តភក្តិរបស់លោក  ដែលបម្រើការតាមអង្គការសង្គមស៊ីវិលជាច្រើននាក់ផងដែរ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment