Friday, November 13, 2015

ស៊ន ដាវីន លេងមួយក្បាច់បែកភ្នែកអ្នកលេង Facebook

ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ ស៊ន ដាវីន បងស្រីបង្កើត របស់ម្ចាស់មេដាយមាសកីឡាអាស៊ី ស៊ន សៀវម៉ី បានធ្វើ ឲ្យអ្នកលេងប្រព័ន្ធទំនាក់ទំនងសង្គមចាប់អារម្មណ៍ ជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញពីភាពអស្ចារ្យនៃកីឡាតេក្វាន់ ។
រូបថតមួយសន្លឹក ដែលត្រូវបានភរិយារបស់អ្នកលេងក្បាច់គុនបុរាណខ្មែរ វ៉ន់ វីវ៉ា បង្ហោះលើ Facebook ផ្ទាល់ខ្លួន ហើយទទួលបានការគាំទ្រពីទស្សនិកជននោះ គឺដោយសារកីឡាការិនី ស៊ន ដាវីន បានថតក្បាច់លើកជើងយ៉ាងខ្ពស់ នៅក្នុងតំបន់ធម្មជាតិមួយកន្លែងកាលពីពេលថ្មីៗកន្លងទៅ ។
គួរបញ្ជាក់ថា ស៊ន ដាវីន គឺជាកីឡាករិនីឆ្នើមម្នាក់ ដែលធ្លាប់កសាងស្នាដៃដណ្ដើមយកមេដាយជាបន្ដបន្ទាប់ នៅលើឆាកអន្ដរជាតិជូនប្រទេសកម្ពុជា ជាពិសេសគឺការប្រកួតកីឡា SEA Games តែម្ដង ។ ប៉ុន្ដែកាលពីពេលថ្មីៗកន្លងទៅ នាងបានប៉ះទង្គិចពាក្យតាមសំដីតាម Comment លើ Facebook ធ្វើឲ្យប្រជាប្រិយភាពរបស់នាងធ្លាក់ចុះបន្ដិច ហើយក៏កើតមានពាក្យចរចាមអារាមថា ដាវីន ចាប់ផ្ដើមវាយឬកផងដែរ បន្ទាប់ពីប្អូនស្រីនាង (សៀវម៉ី) ដណ្ដើមបានមេដាយមាសកីឡាអាស៊ី កាលពីឆ្នាំ២០១៤ ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment