Friday, November 13, 2015

លោក Bekham ធ្វើឲ្យ​គ្រួសារ​មួយស្រក់​ទឹកភ្នែក ដោយ​គោះ​ទ្វារ​ឲ្យ​លុយ​១០ម៉ឺនដុល្លារ

អាម៉េរិក៖ វាជារឿងដែលគួឲ្យរំជួលចិត្តខ្លាំងណាស់ ដែលអតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញលំដាប់ពិភពលោក David Beckham ទៅគោះទ្វារផ្ទះ របស់គ្រួសារមួយ រួចក៏ប្រគល់សែកមានចំនួនទឹកប្រាក់១០ម៉ឺនដុល្លារឲ្យទៅម្ចាស់ផ្ទះ រហូតធ្វើឲ្យមនុស្សមួយគ្រួសារនោះស្រក់ទឹកភ្នែក ព្រោះរំភើបខ្លាំងពេក ។
បុរសវ័យ៤០ឆ្នាំរូបនេះ បានចូលរួមជាមួយកម្មវិធីថ្មី Knock Knock Live ផ្សាយផ្ទាល់របស់ Ryan Seacrest បានទៅ គោះទ្វារផ្ទះគ្រួសារមួយ ដែលមានឪពុក ជាអតីតកីឡាករបាល់ទាត់ ម៊ិចស៊ិក ដែលឈប់លេងបាល់ទាត់ មកធ្វើជាកម្មករ សំណង់វិញ ។
ក្នុងឱកាសនោះ Becham ក៏បានចែកទូរស័ព្ទ IPhone ម្នាក់១គ្រឿង ហើយអ្វីដែគួឲ្យភ្ញាក់ផ្អើលនោះ គាត់ក៏បានផ្តល់ សែក១០ម៉ឺនដុល្លារ ជូនដល់គ្រួសានោះទៀតផង ធ្វើឲ្យអ្នកទាំងអស់គ្នាសម្រក់ទឹកភ្នែកជាខ្លាំង ។


អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសលោក Beckham បាននិយាយថា “មូលហេតុធំដែលខ្ញុំមកគ្រួសារនេះ គឺខ្ញុំបាន ដឹងពីស្ថានភាព គ្រួសាររបស់គាត់ ហើយខ្ញុំមានកិត្តិយសណាស់ដែលបានមកជួបក្រុមគ្រួសារ ដែលគាំទ្រកីឡាបាល់ទាត់ ។ ខ្ញុំបានឮថា អ្នកទាំងអស់គ្នា ធ្វើការហត់នឿយខ្លាំងណាស់ នេះជារឿងសំណាងបំផុត ក្នុងជីវិតដែលខ្ញុំបានជួយអ្នកទាំង អស់គ្នា” ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment