Wednesday, October 28, 2015

ចង់ធ្វើការសម្រកទំងន់ទេ? សាកល្បងជាមួយសក់ពោត ឃិនឆាយ និងទឹកឃ្មុំ

ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលមមាញឹកនឹងការងារ ហើយចង់ធ្វើការសម្រកទំងន់នោះ គួរតែសាកល្បងជាមួយរូបមន្តខាងក្រោមនេះ៖
១. សក់ពោត
ចាក់ទឹកក្តៅដាំពុះមួយពែង ដាក់សក់ពោតមួយក្តាប់ចូល ទុកចោលរយៈពេល ៥ ទៅ ១០ នាទី។ កំឡុងពេលថ្ងៃ, អ្នកត្រូវផឹកវាអោយអស់ ៥ ពែង ក្នុងចន្លោះពេលពីរបីម៉ោងម្តង។
២. ទឹកឃ្មុំ
ជារៀងរាល់ព្រឹក មុនពេលញុំាអាហារព្រឹកកន្លះម៉ោង និង មុនពេលពេលចូលគេង, អ្នកគួរតែញុំាទឹកក្តៅមួយកែវ ដែលលាយជាមួយទឹកឃ្មុំ (មួយស្លាបព្រាកាហ្វេ) និង ម្សៅឈើអែម កន្លះស្លាបព្រាកាហ្វេ (រកទិញនៅកន្លែងលក់គ្រឿងទេស)។
៣. ឃិនឆាយ
ឃិនឆាយជាប្រភេទបន្លែដែលគ្មានជាតិកាឡូរី។ ដូច្នេះញុំាឃីនឆាយអោយបានច្រើន តាមដែលអាចធ្វើទៅបាន ដោយយកវាទៅធ្វើជាម្ហូប រឺកិនយកទឹកផឹក។ ញុំាមួយថ្ងៃ ៣ កែវ។
ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment