Wednesday, October 28, 2015

វិធីព្យាបាលត្រចៀកឆ្លងមេរោគ (ដំបៅក្នុងត្រចៀក) នៅផ្ទះដោយខ្លួនឯងងាយៗ

ភាគច្រើនកុមារតែងជួបប្រទះនឹងបញ្ហា ត្រចៀកឆ្លងមេរោគ (ដំបៅក្នុងត្រចៀក) ច្រើនជាមនុស្សវ័យជំទង់។ មូលហេតុដែលបណ្តាលអោយដំបៅក្នុងត្រចៀកគឺមកពី បាក់តេរី និង មេតរោកនៅក្នុងកណ្តាលត្រចៀក។ រោគសញ្ញាទូទៅរបស់ដំបៅក្នុង ត្រចៀកមានដូចជា៖
  • ឈឺនៅក្នុងត្រចៀក
  • ឈឺក្បាល
  • ស្តាប់មិនសូវលឺ
  • គ្រុនក្តៅខ្លាំង
  • ហូរទឹក (ទឹកដូចខ្ទុះខាប់) ចេញពីក្នុងត្រចៀក
  • បាត់បង់ការចង់ញុំាអាហារ និង ចង្អោរ ជាដើម។
– វិធីព្យាបាលមានដូចខាងក្រោម៖
១. អំបិល
អំបិលជាដំណោះស្រាយដែលមានប្រសិទ្ធបំផុត។ យកអំបិលមួយពែង ទៅកំដៅនៅលើភ្លើង ដោយបើកភ្លើងតិចៗ រយៈពេលពីរបីនាទី។ យកអំបិលក្តៅៗដាក់ចូលទៅក្នុងក្រណាត់ស្អាតមួយ ហើយចងវាជាប់។ យកវាទៅស្អំលើត្រចៀកទាន់ក្តៅៗ ប្រមាណជា ៥ ទៅ ១០នាទី។ ធ្វើបែបនេះដដែលៗអោយបានច្រើនដង។ កំដៅជួយយកជាតិទឹកចេញមកក្រៅ ហើយបញ្ឈប់ការហើយ និង ការឈប់ចាប់។
២. ខ្ទឹមស
– យកប្រេងខ្ទឹមស (ខ្ទឹមសដំអោយបែកៗ រួចហើយដាក់ត្រាំជាមួយប្រេងអូលីវ ៥ ទៅ ៧ ថ្ងៃ) រឺអ្នកអាចយកខ្ទឹមសចិញ្ច្រាំ កំដៅជាមួយប្រេងល្ង រឺប្រេងអូលីវ។ យកប្រេងក្តៅឧណ្ហៗ បន្តក់ចូលទៅក្នុងត្រចៀក ២-៤ តំណក់។ ធ្វើវាអោយបានច្រើនដងក្នុងមួយថ្ងៃ។
៣. ជី
– យកជី ៤ ទៅ ៥ សន្លឹកបុកហើយច្របាច់យកទឹក (អ្នកអាចបន្តក់ទឹកពីរបីតំណក់ចូល ដើម្បីអោយមានជាតិទឹក)។ លាបទៅវាទៅលើត្រចៀក តែជៀសវាងកុំអោយវាចូលដល់ក្នុងក្រដាសត្រចៀករបស់អ្នក។
៤. Apple Cider Vinegar (រកទិញនៅផ្សារទំនើប)
– លាយ Apple Cider Vinegar ជាមួយទឹកក្នុងបរិមាណស្មើគ្នា។ ជ្រលក់សំលីចូលទៅក្នុងល្បាយនោះ ហើយច្របាច់យកជាតិទឹកចេញខ្លះ បន្ទាប់មកញ៉ុកក្នុងត្រចៀករបស់អ្នក។ ទុកចោលប្រមាណជា ៥ នាទី។ យកសំលីចេញ ហើយប្រើម៉ាស៊ីនផ្លុំសក់ រឺកង្ហារផ្លុំ អោយស្ងួតជាតិទឹកនោះពីត្រចៀករបស់អ្នក។
ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment