Thursday, October 29, 2015

ហេតុផល ៦យ៉ាង​ធ្វើ​ឲ​អ្នកធ្លាក់ដុំឈាម​ក្នុង​ពេល​កំពុង​មាន​រដូវ

ការធ្លាក់​ដុំឈាម​ក្នុង​ពេលមក​រដូវ ជា​រឿង​មួយ​ដែល​ស្ត្រីគ្រប់រូប​ត្រូវ​ជួបប្រទះ​នៅ​ពេល​ពួកគេសម្រាល​កូនរួច។ ការពិត ការធ្លាក់​ដុំឈាម​ក្នុងពេល​មក​រដូវ​ជារឿង​មួយ​ធម្មតា បើទោះបីជា​ដុំឈាម​នោះ​ធំក៏​ដោយ។
ទោះបី​ជា​ការធ្លាក់​ដុំឈាម​ជារឿងមួយ​ធម្មតា ប៉ុន្តែចំណុចសំខាន់​ត្រូវ​ដឹង នៅពេល​កើត​មាន​បញ្ហា​នៅ​ពី​ក្រោយខ្នង៖

បុព្វហេតុ​ដែល​ធ្វើឲ​ធ្លាក់​ដុំឈាម​ក្នុងកំឡុងពេល​មក​រដូវ

ជាធម្មតា​ឈាម​ជាអ្នកប្រឆាំង​នឹង​ការ​កកស្ទះ ដែល​មាន​ជាតិអន្ធិល​របស់​ឈាម ហើយ​មិន​ធ្វើឲ​កើត​ជាដុំឈាម ប៉ុន្តែពេលខ្លះ​នៅពេល​លំហូរឈាម​ច្រើន​ខ្លាំងពេក ធ្វើឲ​អ្នកប្រឆាំងនឹង​ការ​កកស្ទះ​គ្មានពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើការ ដូច្នេះ​ធ្វើឲ​ដុំឈាម​កើត​មាន​ឡើង។ ទោះបីជាយ៉ាង​ក៏ដោយ វា​ជារឿង​មួយ​ធម្មតា​ប៉ុណ្ណោះ។

ហេតុផលមួយ​ដែល​មិនច្បាស់លាស់​បាន​បង្ហាញថា ដុំឈាម​បានក្លាយ​ជាក្តីបារម្ភ នៅពេល​ដុំឈាម​កាន់​តែធំឡើងៗ ធំជាង​កណ្តាប់ដៃ​មនុស្សស្រី, បាន​ធ្លាក់មក​ច្រើន​នៅពេល​មក​រដូវ, ក្រោយពេល​មក​រដូវ នឹង​មាន​ការ​ឈឺចាប់។

ដុំគីស​ក្នុងអូវែ
ដុំគីស​ក្នុងអូវែ​ជាបញ្ហា​អរម៉ូន​មួយ​របស់ស្ត្រី។ នៅពេលស្ត្រី​ទទួល​រងគ្រោះ​ដោយសារ​ដុំគីសក្នុង​អូវែ បង្ហាញថា​សមាមាត្ររវាង​អរម៉ូន​ភេទស្ត្រី, អរម៉ូន​អឺសស្ត្រូសែន និង​អរម៉ូនប្រូហ្គេស្តេរ៉ូន​ត្រូវ​បាន​រាំងស្ទះ។ ភាពរាំងស្ទះ​នេះបណ្តាលឲ​មានរដូវមិនទៀងទាត់ និង​ធ្វើឲមាន​ឈាមធ្លាក់​ច្រើន រួមជា​មួយ​ដុំឈាម។

អង់ដូមី

ស្រទាប់​ខាងក្នុង​នៃស្បូន ដែល​ត្រូវបាន​គេទទួល​ស្គាល់​ថាជា​អង់ដូមីទ្រីម, ចាប់​ផ្តើមលូតលាស់​ចេញ​មកក្រៅស្បូន វា​ត្រូវបាន​គេឲ​ឈ្មោះថា អង់ដូមី។ ភ្នាស​ស្លេស្ម​នេះ​ដើរតួនាទី​ដូច​ជាភ្នាស​ស្លេស្ម​ធម្មតា​របស់​អង់ដូមីទ្រីម ហើយ​ចាប់​ផ្តើមធ្លាក់​ឈាម​ក្នុង​ពេល​មករដូវ។

ស្រទាប់​នេះចេញមក​ជាលក្ខណៈ​ដុំមូលៗ​ដែល​មើល​ទៅ​ដូច​ជាដុំធំៗ​ចេញមក​នៅ​ពេល​មានរដូវ។ អង់ដូមី​ក៏ធ្វើឲ​មាន​ការឈឺចាប់​ផងដែរ។

ដុំសាច់​ក្នុងស្បូន
ជាទូទៅ ដុំសាច់ក្នុងស្បូន​កើតឡើង​នៅពេល​ចាប់ផ្តើម​កំពុង​តែមាន​កូន។ យោងតាម​ការប្រមាណ​មើល ១ភាគ ៥នៃស្ត្រី​មាន​ដុំសាច់​ក្នុងស្បូន។ ដំណឹង​ល្អមួយគឺ  ដុំសាច់​ក្នុង​ស្បូន​ជាដុំសាច់​ស្លូត។ ដុំសាច់​មាន​ដុះនៅ​ក្នុង​ប្រហោង​ស្បូន ឬនៅ​លើស្បូន។

ដុំសាច់​អាច​ជាដុំសាច់​ដែលតូច​បំផុត អាចមើល​ឃើញ​ដោយប្រើ​ឧបករណ៏​មីក្រូស្កុប ប៉ុន្តែ​វានៅ​តែលូតលាស់​យឺតៗ​រហូតដល់​ស្ត្រីមក​រដូវ ហើយ​វានឹងក្លាយ​ជាដុំធំ​ក្រោយ ១រយៈ​ទៀត។ ជាទូទៅ ដុំសាច់​ច្រើន​ជាង​មួយ​ដែល​បានដុះ​នៅ​ក្នុងស្បូន​ស្ត្រី។ ដុំសាច់ទាំងនេះ​ងាយនឹង​ប៉ះពាល់​ដល់​អរម៉ូនអឺសស្ត្រូសេន។ ក្នុងពេល​កំពុង​មានរដូវ នៅពេល​កម្រិត​នៃអរម៉ូន​អឺសស្ត្រូសែន​របស់ស្ត្រី​លូតលាស់​ឡើង, ដុំសាច់ទាំងនេះ​ក៏លូតលាស់​ឡើង​ផងដែរ ហើយ​ការលូតលាស់​របស់​វាធ្វើឲ​មាន​លំហូរឈាម​មកច្រើន​ជាមួយនឹង​ដុំឈាមធំៗ។

ដុំសាច់តូចៗ
ដុំសាច់តូចៗ​ដែលដុះនៅ​លើស្បូន​ធ្វើឲ​ប្រហោងស្បូន​ប៉ោង​ឡើង។ ប្រសិនបើ​ដុំសាច់ទាំង​នេះដុះ​កាន់តែ​ធំឡើងៗ វានឹង​រារាំងការ​លំហូរ​ឈាម​ចេញ​ពីស្បូន​នៅពេល​មានរដូវ។

កត្តាជំងឺរ៉ាំរ៉ៃផ្សេងៗ
កត្តាជំងឺរ៉ាំរ៉ៃផ្សេងៗ​នៅក្នុង​រាងកាយអាច​ប៉ះពាល់​ដល់សមតុល្យ​រវាងអរម៉ូនភេទ​ទាំង ២របស់ស្ត្រី ហើយ​ក៏អាច​បណ្តាល​ឲធ្លាក់​ដុំឈាមក្នុង​ពេល​មករដូវ។
កត្តាទាំង​នេះរួមមាន៖ ការ​ឡើងទម្ងន់ និង​ការ​ស្រក​ទម្ងន់ភ្លាមៗ, ប្រើថ្នាំ​កម្លាំង, មាន​បំលាស់ប្តូ​រកម្រិត​អរម៉ូន​ដោយសារ​អស់រដូវ, ប្រើ​ឱសថ​ការពារ​មិន​ឲមានកូន ឬ​បញ្ហា​មាន​កូន…។

ស្បូន​រីកធំ
ក្នុងកំឡុង​ពេលមាន​ផ្ទៃពោះ ទំហំ​នៃស្បូន​ចាប់ផ្តើម​រីកធំឡើង ដើម្បីផ្ទុក​ការលូតលាស់​របស់ទារក។ ក្រោយពេល​សម្រាលរួច ស្បូន​ចាប់ផ្តើម​រួមតូចទៅ​ភាព​ដើមវិញ។ ពេលខ្លះ នៅពេល​ស្បូន​មិនរួម​តូចទៅ​រូបរាង និងទំហំ​ដូចដើម​ទេ បណ្តាល​ឲមានបរិមាណឈាមច្រើន​នៅ​ក្នុងស្បូន។ ឈាមនេះ​នឹងក្លាយ​ជា​ដុំឈាម​នៅ​ខាង​ក្នុងស្បូន មុនពេល​ធ្លាក់​ចេញមក ហើយ​លទ្ធផល​ដុំឈាម​នឹងកាន់​តែធំឡើង​ក្នុង​ពេល​មករដូវ។ ប្រសិនបើ​ការធ្លាក់ដុំឈាមក្លាយ​ជាភាព​ឈឺចាប់ គួរតែ​ទៅជួបនឹង​អ្នក​ជំនាញដើម្បី​រកមើល​ភាព​មិនប្រក្រតី៕
ដោយ​ មុន្នី proleng khmer

No comments:

Post a Comment