អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Susan Oakley មកពីមន្ទីរពេទ្យ Good Samaritan ក្នុងរដ្ឋ អូហៃយ៉ូ បាននិយាយថា មិនមែនជាទ្វារមាសទេ តែវាជាកន្លែងឆ្តេញដែលជាប្រភពនៃក្តីសុខបំផុតរបស់មនុស្សស្រី។ អ្នកស្រាវជ្រាវបានប្រើប្រព័ន្ធស្កេនរូបភាពត្រគាករបស់មនុស្សស្រី ៣០នាក់ក្នុងវ័យ ៣០ឆ្នាំ។ ក្នុងនោះមិនមនុស្សស្រី ១០នាក់កម្រ ឬមិនដែលសម្រេចទឹកកាមក្នុងពេលរួមភេទឡើយ។ អ្នកដែលនៅសល់អាចសម្រេចទឹកកាមបានធម្មតាក្នុងពេលរួមភេទ។ អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ជាមធ្យមមានចម្ងាយពីកន្លែងឆ្តេញ និងទ្វារមាសរបស់មនុស្សស្រីមានប្រវែងពី ៥ទៅ ៦មីលីម៉ែត្រ អាចប្រឈមមុខនឹងបញ្ហាសម្រេចទឹកកាម។ ហើយមនុស្សស្រីទាំងអស់នេះក៏មានកន្លែងឆ្តេញតូចផងដែរ។
អ្វីទៅជាកន្លែងឆ្តេញ?
កន្លែងឆ្តេញជាសរីរាង្គភេទរបស់មនុស្សស្រី (វាត្រូវបានគេទទួលស្គាល់ថាជាសរីរាង្គធ្វើឲ្យមាក្តីសុខបំផុតនៅពេលរួមភេទ) ដែលស្រដៀងគ្នានឹងអាអូនតូចរបស់បុរស។ ដូចគ្នានេះដែរ នៅពេលមនុស្សស្រីបង្កាត់ភ្លើងស្នេហ៏ កន្លែងឆ្តេញពេញទៅដោយឈាម ហើយទំហំរីកធំជាងធម្មតា។ វាស្ថិតនៅផ្នែកខាងលើបន្តិចត្រង់ទ្វារមាសចំហរ និងនៅផ្នែកខាងលើនៃបបូរទ្វារមាស។ ប្រសិនបើអ្នកជាបុរស អ្នកគួរតែជម្រុញកន្លែងឆ្តេញគូស្នេហ៏របស់អ្នក ព្រោះមនុស្សស្រីមួយចំនួនបានអះអាងថា អាចសម្រេចទឹកកាមបានតាមរយៈការជម្រុញត្រង់កន្លែងនេះ៕
ដោយ មុន្នី proleng khmer
No comments:
Post a Comment