Friday, November 6, 2015

ពន្យារកំណើត​ដោយ​លេបថ្នាំ​បង្អាក់​មេជី​វិត​ភ្លាមៗ​

ថ្នាំ​ពន្យារកំណើត​ដោយ​បង្អាក់​មេជី​វិត ភ្លាមៗ គឺជា​វិធី​ពន្យារកំណើត​បន្ទាន់ និង រហ័ស​ឬ​ហៅថា «​ផែនការ B» ។ វា​ជា​ថ្នាំ​ពន្យារ កំណើត​រហ័ស ងាយស្រួល និង អាច​ប្រើ​សម្រាប់​ស្ត្រី​ទូទៅ​បាន ជាពិសេស​ចាប់ពី​អាយុ ១៨ ឆ្នាំ ឡើងទៅ ។​

ថ្នាំ​នេះ​មិនចាំបាច់​ត្រូវការ​វេជ្ជបញ្ជា​អ្វី​ស៊ាំ​ញ៉ាំ​នោះទេ គឺ​អ្នក​អា​ចរក​ទិញ​យកមកប្រើ​ដោយ​ខ្លួនឯងបាន​នៅតាម​ឱសថស្ថាន​ស្របច្បាប់ ។​ អ្នកប្រើប្រាស់​អាច​លេបថ្នាំ​នេះ​បាន​ក្នុង​រយៈ ពេល ៧២ ម៉ោង ប្រសិនបើ​ការរួម​ភេទ​មានការ​ថ្លោះធ្លោយ​មិនបានការ​ញារ និង សង្ស័យថា អាចមាន​កូន​នោះ ។​


ស្ត្រី​ក៏​អាច​ជ្រើស​វិធី​នេះ​បាន​នៅពេល​សង្ស័យ ថា​មធ្យោបាយ​ពន្យារកំណើត​ដទៃទៀត​បរាជ័យ ឧទាហរណ៍​ដូចជា របូត​ស្រោមអនាម័យ ឬ មិនបាន​លេបថ្នាំ​ពន្យារកំណើត​ដទៃ​ឱ្យបាន​ទៀងទាត់​តាម​ពេលវេលា​ទេនោះ ។​


អ្នក​ត្រូវ​ចាំ​ថា ការប្រើ​វិធី​ពន្យារកំណើត ដោយ​ថ្នាំ​ប្រភេទ​នេះ​មិនអាច​ការ​ញារ​អ្នក​ពី​ការ​ចម្លងជំងឺ​កាមរោគ​ផ្សេងៗ​បានទេ ។ ម្យ៉ាងទៀត​ថ្នាំ​ប្រភេទ​នេះ​អាចធ្វើឱ្យ​ស្ត្រី​មាន​បញ្ហា​វិលមុខ អស់កម្លាំង ឈឺក្បាល ចុក​ញេះ និង តឹងទ្រូង​បន្តិចបន្តួច ។​


ទោះជា​យ៉ាងនេះ​ក្តី​វា​ជា​ផលប៉ះពាល់​តិចតួច បំផុត និង បាត់ទៅ​វិញ​ដោយ​ឯកឯង វា​គ្មាន​ផល​ប៉ះ​ញល់​អ្វី​ធ្ងន់ធ្ងរ​ចំ​ញេះ​សុខភាព​លើសពីនេះ​នោះទេ ។​


ចំ​ញេះ​ស្ត្រី​ខ្លះ​ដែល​បាន​ប្រើ​វិធី​ពន្យារកំណើត ដោយ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ជាង ៣០ ឆ្នាំ មកហើយ​មិនបាន​រាយការណ៍​ថា​មាន​ផល​ប៉ះ​ញល់​អ្វី​ចំពោះ​សុខភាព​នោះទេ គ្រាន់តែ​ការ​មក​រដូវ​មាន​សភាព​តិចជាង​មុន ឬ ពេលខ្លះ​ច្រើនជាង​មុន និងមក​រដូវ​មុន និងក្រោយ​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ។


បើ​ប្រើ​ញឹកញាប់​ពេក​អាច​បណ្តាលឱ្យ​រដូវ​ដើរ​មិន​ទៀង​ខ្លះ ។​ ​វិធី​នេះ​មាន​ប្រសិទ្ធ​ភាពខ្លាំង និង មិន​ចំណាយ​ថវិកា​ច្រើន​ដូច​វិធី​ពន្យារកំណើត​ផ្សេងទៀត​នោះទេ ៕​

ដោយ មុន្នី proleng khmer

No comments:

Post a Comment