Friday, November 6, 2015

មានគភ៌ ៥​សប្តាហ៍ តើ​អាច​ចាក់​ថ្នាំ​ការពារ​រោគ​ផ្តាសាយធំ​បាន​ឬទេ ?

សំណួរ ៖ នាង​ខ្ញុំ​មានគភ៌ ៥​សប្តាហ៍​ហើយ តើ​អាច​ចាក់​ថ្នាំ​ការពារ​រោគ​ផ្តាសាយធំ​បាន​ឬទេ ហើយ​ការចាក់​ថ្នាំ​ការពារ​ផ្តាសាយធំ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដែរ​ឬ​អត់ ?


ចម្លើយ ៖ វ៉ាក់សាំង​ការពារ​រោគ​ផ្តាសាយធំ​ជា​ប្រភេទ​វ៉ាក់សាំង​ជួយ​ការពារ​រោគ​ផ្តាសាយធំ​តាម រដូវ​កាល ។
 វ៉ាក់សាំង​មិនមែនជា​មេរោគ​ទេ តែ​វា​ជួយ​ការពារ​មេរោគ​ដល់​រាងកាយ ។ គេ​ចាត់ទុកថា វ៉ាក់សាំង​នេះ​ក៏​ជួយ​ឱ្យមាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ជា​ម្តាយ​ដែរ ។


ត្រូវ​ចាំ​ថា ប្រការ​សំខាន់​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវ​ទទួល​វ៉ាក់សាំង​ការពារ​មេរោគ​នេះ​ក្នុង ពេល​កំពុង​មានគភ៌ ពីព្រោះ​នៅពេល​កើត​អាការរោគ នេះហើយ​តែង​បង្ក​ផល​លំបាក​ទាំង​ស្ត្រី​ជា​ម្តាយ និង សុខភាព​រាងកាយ​ថែមទៀត ។


ទោះបីយ៉ាងណា​មិនត្រូវ​ចាក់​វ៉ាក់សាំង​នៅពេល​មានគភ៌ ៥ សប្តាហ៍​ដំបូង​ឡើយ ព្រោះ​ក្នុងកំលុងពេល​នេះ​ស្ត្រី​ជា​ម្តាយ កើតមាន​អាការ​ចាញ់កូន​ដោយ​អស់កម្លាំង​កំហែង ។ ត្រូវ​រង់ចាំ​ឱ្យ​រាងកាយ​រឹងមាំ ឬ ឈានចូល​ត្រីមាស​ទី ២ សិន​ទើប​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ជាការ​ល្អ​បំផុត ។​



ដោយ មុន្នី proleng khmer

No comments:

Post a Comment