Friday, November 6, 2015

ឥរិយាបថ ៥ យ៉ាង​ដែល​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ថ្នាំលេប​ពន្យា​កំណើត​

ថ្នាំលេប​ពន្យារកំណើត គឺ​ពិត​ជាមាន​ប្រសិទ្ធភាព​អាច​កាត់បន្ថយ​អត្រា​មាន​ផ្ទៃពោះ​បាន​ជាង ៩៩ ភាគរយ ។ ទោះជា​យ៉ាងនេះ​ក្តី វា​អាច​ថយចុះ គុណភាព​មក​ត្រឹមតែ ៩១ ភាគរយ​ប៉ុណ្ណោះ ប្រសិនបើ​អ្នក​ប្រើ​ខុសបច្ចេកទេស​ដោយ​មិនដឹង​ខ្លួន​នូវ​ឥរិយាបថ​ខ្លះៗ​ដូចខាងក្រោម​៖


១-​ប្រើ​ថ្នាំបុរាណ​ព្យាបាល​ជំងឺ​ផ្សេងទៀត ៖ ការប្រើ​ថ្នាំបុរាណ​ព្យាបាល​ជំងឺ​ផ្សេងៗ​ទៀត​អាចធ្វើឱ្យ​ថយចុះ​នូវ​ប្រសិទ្ធភាព​ថ្នាំ​ពន្យារកំណើត នេះ​បើ​យោង តាម​ការសិក្សា​មួយ​ពី​សាកលវិទ្យាល័យ Brown ។ ដូច្នេះ​អ្នក​គួរ​ប្រយ័ត្ន និង ពិនិត្យ​មើលថា ថ្នាំ​ដទៃទៀត​ដែល​អ្នក​បាន​ប្រើ​មាន​ផ្ទុក​សារធាតុ​ថ្នាំ​ព្យាបាល​បុរាណ​ដែរឬទេ​។


២-​ប្រើ​ថ្នាំ​វីតាមីន​ផ្សេងៗ ៖ ការ​លេបថ្នាំ​វីតាមីន​ផ្សេងៗ​ទៀត​ដូចជា វីតាមីន C ក្តី វា​អាច​ផ្តល់​ផលប៉ះពាល់​ដល់​ប្រសិទ្ធភាព​អ័រម៉ូន​អេ​ស្ត្រូ​ជេន Estrogen ដោយ​វា​អាចធ្វើឱ្យ​អ្នកមាន​អាការ​ឈឺក្បាល និង ចុកពោះ ជាដើម​។​


៣-​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ៖ តាម​ការសិក្សា​ពី​សាកលវិទ្យាល័យ Harvard បានឱ្យដឹងថា ថ្នាំលេប​អង់​ទី​ប៊ី​យ៉ោ​ទិ​ក​ធម្មតា អាចធ្វើឱ្យ​ថមថយ​ប្រសិទ្ធភាព​ថ្នាំ ពន្យារកំណើត ។ ដូច្នេះ​បើ​អ្នក​លេបថ្នាំ​ពន្យារកំណើត​ហើយ​នោះ អ្នក​ក៏​មិនគួរ​ប្រើ​ថ្នាំ​ប្រភេទ​អង់​ទី​ប៊ី​យ៉ោ​ទិ​ក​នោះដែរ ។ អ្នក​គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ប្រសិនបើ​អ្នក​ចង់​ប្រើ​។


៤-​លេបថ្នាំ​ពន្យារកំណើត​តាមចិត្ត ៖ ការមិន​គោរព​ពេលវេលា​ក្នុងការ​លេប ថ្នាំ​ពន្យារកំណើត គឺ​វា​មិនមាន​ប្រសិទ្ធភាព​បាន ៩៩.៩ ភាគរយ​នោះទេ ។ ដូច្នេះ ស្ត្រី​គួរ​លេបថ្នាំ​ឱ្យបាន​ទៀងទាត់​ក្នុង​រយៈពេល ២៤ ម៉ោង ចន្លោះពេល​នៃ​ការ​លេប​ម្តងៗ ។


៥-​ចូលរួម​ពិធីជប់លៀង​ច្រើន ៖ ពិត​ហើយ​ការចូលរួម​ពិធីជប់លៀង វា​នឹង​មានការ​ផឹកស្រា រាំ និង ឥរិយាបថ​ផ្សេងៗ ដែល​ទាំងនេះ​វា​អាចធ្វើឱ្យ​អ្នក​ក្អួត​ក៏ មាន និង ពេលខ្លះ​ធ្វើឱ្យ​អ្នក​ភ្លេចភ្លាំង​ពេលវេលា​លេបថ្នាំ ។ ដូច្នេះ​ស្ត្រី​គួរ​ពិចារណា ពី​ទង្វើ​បែបនេះ​។​តាម​វិធី​ខាងលើ​ស្ត្រី​អាច​ឈ្វេង​យល់បាន​ខ្លះៗ​ពី​សកម្មភាព និង ឥរិយាបថ​រស់នៅ​ប្រចាំថ្ងៃ ដែល​អាច​ប៉ះពាល់​ខ្លះៗ​ដល់​ប្រសិទ្ធភាព​ថ្នាំលេប​ពន្យារកំណើត ។ ស្ត្រី​គួរ​ចងចាំ​ថា បើ​មានការ​ថ្លោះធ្លោយ មានតែ​ស្រោមអនាម័យ​ទេ​ដែល​អាច​ដោះ ស្រាយ​បាន ៕ 
ដោយ​ មុន្នី proleng khmer

No comments:

Post a Comment