Tuesday, November 3, 2015

ដឹងពីអត្តចរិកមនុស្ស តាមរយៈបាតដៃ

មនុស្សមួយចំនួនជឿថា បាតដៃអាចប្រាប់រឿង ជាច្រើនអំពីមនុសម្នាក់ៗ មានដូចជាអត្តចរិក រឿងអដិ តនិងរឿងនាពេលអនាគត។ ដើម្បីប្រាប់បានថា តើនឹងមានអ្វីកើតឡើងអ្នកត្រូវតែ មើលទៅលើខ្សែបាតដៃ។ ប៉ុន្តែអ្នកក៏អាចប្រាប់បានថា មនុស្សម្នាក់មានអត្តចរិក បែ​បដូចម្តេច បានដោយគ្រាន់តែ មើលលើចន្លោះ ដែលនៅលើម្រាមដៃរបស់យើង។ខាងក្រោមនេះគឺសណ្ឋាននៃបាតដៃ៣ប្រភេទ។
អ្នកត្រូវជ្រើសរើសជ្រើស ប្រភេទបាតដៃមួយ ក្នុងចំនោមបាតដៃ ខាងលើ ដែលអ្នកគិតថា សមនឹងដៃអ្នក៖
– ប្រសិនបើអ្នកមាន បាតដៃប្រភេទ A គឺមានន័យថា អ្នកជាមនុស្សស្មោះត្រង់ ចិត្តទូលាយនិងចូលចិត្តសប្បាយ។ អ្នកក៏ជាមនុស្សដែ លងាយចុះសម្រុង ជាមួយ អ្នកដ៏ទៃ។
– ប្រសិនបើអ្នកមាន បាតដៃប្រភេទ B មានន័យថា អ្នកជាមនុស្ស ដែលចូលចិត្តស្តាប់ និងជួយអោយយោបល់ ដើម្បីដោះស្រាយបញ្ហា ដោយមានប្រសិទ្ធភាពបំផុត។ ប៉ុន្តែបើប្រៀបធៀប នឹងអ្នក ដែលមានបាតដៃ A អ្នកមានបាតដៃប្រភេទ B នេះគឺមានលក្ខណៈ មិនចូលចិត្តបញ្ចេញអារម្មណ៌ ពិតអោយអ្នក នៅជុំវិញខ្លួនដឹងនោះទេ។


– ប្រសិនបើអ្នក មានបាតដៃប្រភេទ C គឺមានន័យថា អ្នកគេជាមនុស្សមិនចូល ចិត្តបង្ហាញចេញរឿង អ្វីចេញមកក្រៅនោះទេ ព្រោះគេមិនចង់អោយ អ្នកដ៏ទៃចូលមក លូកលាន់រឿងផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយពួកគេចូល ចិត្តភាពឯករាជ្យ។ អ្នកប្រហែលជាគិតថា វិធីនេះមើទៅប្លែក ប៉ុន្តែអ្នកគួរតែធ្វើ ការសាកល្បង៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment