Thursday, November 19, 2015

PENFOLDS ស្រាល្បីនៅ​លើពិភពលោក​ដែល​មានអាយុ​កាលជាង១៧០ឆ្នាំ បានបង្ហា្ហញនូវ ភាព​អស្ចារ្យ​របស់ខ្លួន កាន់​តែ​ខ្លាំង​នៅកម្ពុជា



(ភ្នំពេញ)៖ លោក Patrick Dowling ដែលជាឯកអគ្គរដ្ឋទូតខាងផលិតស្រា របស់ក្រុមហ៊ុន PENFOLDS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងមើលការខុសត្រូវទៅលើទីផ្សារនៅកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នាសណ្ឋាគារ អ៊ីនធឺខន បានបង្ហាញនូវប្រភេទស្រា PENFOLDS រស់ជាតិ ឈ្ងុញឆ្ងាញ់ជាច្រើនប្រភេទ ដែលប្រកបដោយ គុណភាពខ្ពស់ មិនប៉ះពាល់ដល់សុខភាពទ្បើយ។
លោក បានថ្លែងថា ស្រា PENFOLDS មានអាយុកាលជាង ១៧០ឆ្នាំ មកហើយ ដែលមានឈ្មោះ ល្បីល្បាញ និងទទួលការគាំទ្រខ្ពស់ពី អតិថិជន លើពិភពលោកជាច្រើនឆ្នាំមកនេះ ។
លោកថ្លែងថា  លោកបានព្យាយាមរិៈប្រឹងប្រែងរកគ្រប់មធ្យោបាយ និងមានវិធីសាស្រ្ដ ជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាបង្កើនរសជាតិកាន់តែពិសេស ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាមួយនឹងរសជាតិផ្លែឈើទំពាំងបាយជូរ ដ៏ស្រស់ រសជាតិឆ្ងាញ់ ក្នុងចំការដោយផ្ទាល់តែម្ដង ដោយមានការថែទាំរក្សា គុណភាពដ៏ល្អប្រសើរ ងាយស្រួលពិសា ចំពោះអតិថិជនគ្រប់ស្រទាប់ និងគ្រប់វ័យទាំងអស់ផងដែរ ។
លោក ថ្លែងទៀតថា”ស្រា PENFOLDS ដែលផលិតចេញពីស្រាទំពំាងបាយជូរក្រហម មានវត្ដមាននៅតាមបណ្ដាប្រទេសជាង៨០ ហើយក៏មានលក់ស្ទើរគ្រប់ភោជនីដ្ឋានល្បីៗជាច្រើនប្រទេស ដើម្បីយកទៅបម្រើដល់អតិថិជន ក្នុងនោះមានរស់ជាតិជាច្រើន ដែលអតិថិជន អាចជ្រើសរើស នូវរស់ជាតិ ដែលគាត់ចូលចិត្ដ មកពិសារបាន”។
លោកថ្លែងបន្ដថា ជាពិសេស ស្រាទំពាំងបាយជូរ ដែលមានប្រភពពីប្រទេសអូស្ដ្រាលីមួយនេះ បានធ្វើឲ្យ អតិថិជននៅកម្ពុជាមានការគាំទ្រខ្ពស់មែនទែន  ជាពិសេស រស់ជាតិ Bin2 តែម្ដងដែលមានរស់ជាតិឆ្ងាញ់ ស្រាល ត្រជាក់ ងាយស្រួលពិសារ ទាំងបុរសនិងស្រ្ដី  គ្រប់វ័យ អាចទទួលទានបានទាំងអស់។
សូមបញ្ជាក់ថា  វត្ដមានស្រា PENFOLDS នេះមានវត្ដមានជាង៦ឆ្នាំមកហើយ នៅកម្ពុជាត្បិតតែមិនសូវយូរប៉ុន្មាន តែមានការគាំទ្រខ្ពស់ និង បោះឈ្មោះ បោះសម្លេង យ៉ាងខ្លាំង នៃផលិតស្រារបស់PENFOLDS៕

No comments:

Post a Comment