Thursday, November 19, 2015

អ្នកគ្រូអង់គ្លេសសាលាប៊ែលធី ក្រុងតាខ្មៅ ត្រូវឃាតករចាក់សម្លាប់ស្ទើរសុះសាច់ ២៨កាំបិតស្លាប់ក្នុងថ្លុកឈាម



(កណ្ដាល)៖ ហេតុការណ៍ឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើងបង្ក ឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង៦ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នៅចំណុច ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ខណៈដែលស្រ្តីវ័យក្មេងម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រូបង្រៀនភាសាអង់គ្លេស ប្រចាំក្នុងសាសាប៊ែលធីអន្តរជាតិ នៅក្រុងតាខ្មៅ ត្រូវបានជនមិនស្គាល់មុខ ជាឃាតកចាក់សម្លាប់យ៉ាងឃោរឃៅ ចំនួន២៨កាំបិត ស្លាប់យ៉ាងអាណោចអធ័ម ក្នុងថ្លុកឈាម។
ព័ត៌មានជំហានដំបូងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផែន សុភាវី អាយុ២៣ គ្រូបង្រៀនភាសាអង់គ្លេស នៅសាលាប៊ែលធី ក្រុងតាខ្មៅ ត្រូវបានគេចាក់សម្លាប់ រហូតដល់២៨កន្លែង ស្លាប់ក្នុងថ្លុកឈាម។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាឃាតក និងបញ្ជាក់ពីមូលហេតុ នៃអំពើឃាតកម្មដ៏សាហាវនេះ នៅឡើយទេ ខណៈសមត្ថកិច្ច​ កំពុងតែដុតដៃដុតជើង ស្រាវជ្រាវបន្ត៕

No comments:

Post a Comment