Thursday, November 19, 2015

មនុស្សប្រមាណ៧០នាក់ ត្រូវចាប់​ខ្លួនពី​បទពាក់ព័ន្ធ​នឹង​ការ​រៀប​ចំ​គម្រោង​វាយប្រហារ​របស់ ISIS នៅ​អាម៉េរិក



(វ៉ាស៊ីនតោន)៖ អាជ្ញាធរសហរដ្ឋអាម៉េរិក បានចោទប្រកាន់ទៅលើបុរស និងស្ត្រីចំនួន​៦៦នាក់​ ពីបទពាក់ព័ន្ធនឹងការចូលរួមរៀបចំគម្រោង វាយប្រហារជាមួយពួក​ឧទ្ទាមរដ្ឋឥស្លាម ISIS នៅលើទឹកដីសហរដ្ឋអាម៉េរិក ក្នុងនោះរួមទាំងជនភៀសខ្លួន​មួយចំនួន​តូចផងដែរ នេះបើយោង​តាមសេចក្តី​រាយការណ៍​របស់ភ្នាក់ងា​រសារព័ត៌មាន Daily Mail ចេញផ្សាយ​នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
សូមជម្រាបថា ក្រុមភេវរករទាំងនោះភាគច្រើនមានគោលដៅវាយប្រហាររដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ព្រមទាំងបានប្តេជ្ញាថា នឹងបញ្ច្រៀប​បណ្តាញ​របស់ខ្លួន​នៅលោកខាងលិច ព្រមទាំងបង្កការបង្ហូរឈាម​តាមគម្រោងរបស់ខ្លួន។ អ្វីដែលគួរឲ្យបារម្ភនោះគឺ ការគំរាមក្នុងការវាយ​ប្រហារមួយចំនួន​ ក៏ចេញពីសំណាក់យុវជន​សហរដ្ឋអាម៉េរិកផ្ទាល់តែម្តង ដែលបាន​ផ្លាស់ប្តូរ​ជឿ​ទៅលើពួកឧទ្ទាមISIS តាមរយៈការ​អូសទាញ​តាមប្រព័ន្ធ​អ៊ីនធើណែត៕

No comments:

Post a Comment