Friday, November 20, 2015

កូរ៉េខាងជើង គ្រោងពិភាក្សាជាមួយកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយ



(សេអ៊ូល)៖ កូរ៉េខាងជើង បានស្នើឲ្យមានកិច្ចពិភាក្សាទ្វេភាគីមួយ ជាមួយនឹងកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងព្រំដែនគ្មានជម្លោះ នេះបើយោងតាមការចុះផ្សាយ ​របស់​ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា។
ពាក់ព័ន្ធនឹងការចុះផ្សាយនេះដែរ អ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមជាតិ របស់កូរ៉េខាង​ត្បូង មិនបានផ្ដល់មតិអ្វីឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅនេះ មានការប៉ះទង្គិចគ្នា​រវាងកងទ័ពកូរ៉េខាងជើង និងខាងត្បូង នៅតាមព្រំដែន​៕

No comments:

Post a Comment