Friday, November 20, 2015

កម្មកររោងចក្រ PPNP Soyatoy (7NG) ជាង​៣០០នាក់ បានដួល​សន្លប់ ដោយ​សារ​ប្រជាពលរដ្ឋ​បាញ់​ថ្នាំស្រូវ



(កណ្តាល)៖ មន្រ្តីសម្ថកិច្ចស្រុកខ្សាច់កណ្តាល បានឲ្យដឹងមុននេះថា កម្មករនៃរោងចក្រ PPNP Soyatoy ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងស្រុកខ្សាច់កណ្តាល បានដួលសន្លប់ កើនឡើងជាង៣០០នាក់ នៅវេលាម៉ោង ១០៖៤០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយសារពុលថ្នាំដែលប្រជាពលរដ្ឋ បាញ់ស្រូវរបស់ពួកគាត់នៅជិតនោះ។ នៅពេលនេះកម្លាំង សមត្ថកិច្ច និងអាជ្ញាធរជាច្រើន បានហៅរថយន្តសង្គ្រោះបន្ទាន់ ជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា កាលពីម្សិលមិល មានកម្មករ-កម្មការិនីប្រមាណ ៣០-៣៥ នាក់ បានពុលថ្នាំបាញ់ស្រូវ កសិករក្បែរោងចក្រ បណ្ដាលឲ្យមានអាការក្អួតចង្អោរ ដួលសន្លប់ជាបន្តបន្ទាប់ ស្ថិតនៅក្នុងរោងចក្រ ppnp soyatoy (7ng) ជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំសន្លួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕

No comments:

Post a Comment