Monday, November 16, 2015

ISIS បញ្ចេញ​វីដេអូ​​​ស្បថ​ថា​នឹង​​វាយ​ប្រហារ​​វ៉ាស៊ីនតោន ​ឲ្យ​ដូច​ប៉ារីស

​ក្រុម​​​ជ្រុល​និយម​ ISIS បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ទៀត ​ដោយ​គំរាម​កំហែង​​ដល់​​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ចូល​រួម​ប្រតិបត្តិការ​វាយ​ប្រហារ​​​ប្រឆាំង​ស៊ីរី ​​ថា​នឹង​ទទួល​​ជោគ​វាសនា​ដូច​ទីក្រុង​ប៉ារីស​ដែរ ហើយ​ពួកគេ​​នឹង​​​​វាយ​ប្រហារ​​​កណ្ដាល​ទីក្រុង​វ៉ាស៊ីនតោន ឌីស៊ី​ នៅ​ពេល​បន្ទាប់។


ការ​គំរាម​កំហែង​​ជា​ថ្មី​ប្រឆាំង​នឹងអាមេរិក​នេះ​ បាន​ធ្វើ​ឲ្យ​ប្រមុខ​ភ្នាក់​ងារ​ចារកិច្ច​អាមេរិក លោក Jonh Brennan ​ព្រមាន​ថា​ការ​វាយ​ប្រហារ​​​​ជាច្រើន​ទៀត​នឹង​ធ្វើឡើង​ប្រឆាំង​នឹង​​ប្រទេស​លោក​ខាង​លិច​ដោយ​ក្រុម​ភេរវករ ISIS។

ក្នុង​វីដេអូ​មួយ​​ដែល​បាន​បង្ហោះ​ល្ងាច​មិញ គេ​ឃើញ​សកម្ម​ប្រយុទ្ធ​​និយាយ​ពី​មុខ​កាមេរ៉ា​ជា​ភាសា​អារ៉ាប់​​ថា៖ “យើង​ថ្លែង​ទៅ​កាន់​​ប្រទេស​​ទាំង​ឡាយ ដែល​ចូល​រួម​​យុទ្ធនាការ​ឈ្លាន​ពាន​ស៊ីរី​នោះ អ្នក​នឹង​មាន​វាសនា​ដូច​ប្រទេស​បារាំង ​ដែល​​យើង​បាន​បំផ្ទុះ​កណ្ដាល​ក្រុង​ប៉ារីស ហើយ​យើង​សូម​ស្បថ​ថា​ យើង​នឹង​វាយ​ប្រហារ​អាមេរិក​បន្ទាប់ នៅ​ចំកណ្ដាល​ទីក្រុង​វ៉ាស៊ីនតោន​តែ​ម្ដង​”។

paris

ISIS បាន​ចេញ​មុខ​អះ​អាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​​នៅ​ប៉ារីស​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១២៩នាក់​ និង​របួស​ជាង ៣០០នាក់ ​ថាជា​​ស្នាដៃ​របស់​ខ្លួន។

ចំណែក​​ភ្នាក់​ងារ​ចារកិច្ច​ និង​ភ្នាក់ងារ​សន្តិសុខ​អាមេរិក​ កំពុង​សិក្សា​មើល​ថា​តើ​​ក្រុម​ភេរវករ​នេះ​អាច​វាយ​ប្រហារ​បាន​តាម​រូបភាព​ណាខ្លះបន្តទៀត៕​
ដោយ មុន្នី proleng khmer

No comments:

Post a Comment