Thursday, November 19, 2015

ប្រធានាធិបតីបារាំង Hollande បញ្ជាឲ្យមានការវាយប្រហារ ISIS នៅអ៊ីរ៉ាក់ទៀត



(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក Francois Hollande បានបញ្ជាឲ្យមានការប្រហារក្រុមឧទ្ទាមឥស្លាមជ្រុលនិយម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ជាបន្តទៀត ក្រោយពេលបើកការវាយប្រហារ ISIS នៅស៊ីរី២ដងរួចមក នេះបើយោងតាម Reuters ចេញផ្សាយយប់មិញនេះ ។
ក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា «ការបញ្ជាឲ្យមានការវាយប្រហារទៅកាន់ប្រទេសទី២នេះ គឺត្រូវបានធ្វើឡើង នៅពេលដែលលោក Hollande បានជួបពិភាក្សាគ្នាជាមួយនឹងមន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា និងមេបញ្ជាការកងទ័ពបារាំង ដើម្បីតាមកម្ទេច ISIS ដល់កន្លែងពួកគេ បន្ទាប់ពីទីក្រុងប៉ារីសបានទទួលនូវការវាយប្រហារយ៉ាងដំណំកាលពីថ្ងៃទី១៣ ខែវិច្ឆិកា រួចមក»៕

No comments:

Post a Comment