Thursday, November 19, 2015

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានចាក​ចេញ​ពីកម្ពុជា នៅវេលាម៉ោង៨ព្រឹកនេះ ដើម្បី​ទៅ​ប្រជុំ​នៅ​ម៉ាឡេស៊ី



(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីប្រទេសកម្ពុជាហើយ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី របស់នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឡើងតាមការអញ្ជើញរបស់លោក ដាតូ ស្រ៊ី ម៉ូដ ណាជីប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត៕

No comments:

Post a Comment