Thursday, November 19, 2015

តំណាងរាស្រ្ត CNRP ៣រូប បានចាកចេញពីកម្ពុជា នៅម៉ោង២៣៖៣០យប់នេះ ទៅជួបមេដឹកនាំរបស់ខ្លួននៅហ្វីលីពីន



(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំាពាក្យគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា នៅម៉ោងជាង២៣៖៣០យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រួមមាន លោក អេង ឆៃអ៊ាង លោក សុន ឆ័យ និងលោក យ៉ែម បុញ្ញឫទ្ធិ បានចាកចេញពីប្រទេសកម្ពុជាហើយ ដោយធ្វើដំណើរតាមយន្តហោះ ទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួបជាមួយនឹងលោក សម រង្ស៊ី និង លោក កឹម សុខា។
ការចាកចេញនៅម៉ោង ២៣៖៣០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកានេះ ដោយសារជើងហោះហើរ លេខ៖5J258 មានការពន្យាពេលប្រមាណ១ម៉ោង។​ 
សូមជំរាបថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញគណបក្សសង្រ្គោះជាតិ បានបើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍របស់ខ្លួន ដើម្បីពិភាក្សារកដំណោះស្រាយ ដើម្បីឱ្យលោក សម រង្ស៊ី ប្រធានគណបក្សនេះ អាចត្រឡប់មកប្រទេសកម្ពុជា ដោយសន្តិវិធី ហើយគ្មានអំពើហិង្សា។ ក្រោយកិច្ចប្រជុំនេះ គណបក្សសង្រ្គោះជាតិ សម្រេចបញ្ជូន មន្រ្តី៣រូបដើម្បីទៅសុំយោបល់ពីប្រធាន និងអនុប្រធានបក្សដោយផ្ទាល់៕

No comments:

Post a Comment