Sunday, November 15, 2015

នារី​ធ្វើ​ពុត​ជា​ស្លាប់ ​រួច​ជីវិត​ពី​ការ​​បាញ់​ប្រហារ​​នៅ​ប៉ារីស​ រៀបរាប់​រឿងរ៉ាវ​រំជួល​ចិត្ត​ក្នុង Facebook

កញ្ញា​ Isobel Bowdery វ័យ​២២​ឆ្នាំ​​​​​​ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​​ដែល​បាន​ចូល​រួម​​​​ ទស្សនា​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​ឯ​មហោស្រព​​​ Bataclan ក្នុង​ទីក្រុង​ប៉ារីស។ មនុស្ស​ចំនួន​៨៩​បាន​ស្លាប់​នៅ​ទី​នោះ​ដោយ​ការ​បាញ់​រះ​ពី​ខ្មាន់​កាំភ្លើង ​ប៉ុន្តែ Bowdery បាន​ធ្វើ​ពុត​ជា​ស្លាប់​​ ជា​ហេតុ​​នាំ​ឲ្យ​នាង​នៅ​​មាន​ជីវិត​រួច​ពី​សេចក្ដី​ស្លាប់។ Bowdery បាន​សរសេរ​​រៀប​រាប់​អំពី​​រឿង​ហេតុ​ដែល​​​នាង​បាន​ជួប​ផ្ទាល់​​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន។ រឿង​របស់​នាង​ត្រូវ​បាន​មនុស្ស​​ជា​ច្រើន​ចាប់​អារម្មណ៍​ និង​ចែកចាយ​បន្ត​គ្នា​ជា​ច្រើនទូទាំង​ពិភពលោក។


​Bowdery បាន​សរសេរ​​ក្នុង​គណនី​ហ្វេសប៊ុក​ថា នាង​បាន​ចូល​រួម​ក្នុង​ប្រគំ​តន្រ្តី​រ៉ក​​​​​​​នៅ​យប់​ថ្ងៃ​សុក្រ​​​។ បរិយាកាស​នៅ​ទី​នោះ​គឺ​រីករាយ​ហើយ​​​គ្រប់​គ្នា​នៅ​ទី​នោះ​​ឡើង​រាំ​​ដោយ​ក្ដី​សប្បាយ​រីករាយ។ បន្ទាប់​មក​ស្រាប់​តែ​មាន​បុរស​​ជា​ច្រើន​ចូល​មក​តាម​ទ្វារ​មុខ​ហើយ​​​បាញ់​រះ​​មក​។ ​មនុស្ស​ជា​ច្រើន​​ត្រូវ​បាន​គេ​បាញ់​ត្រូវ​ៗ​តែ​ម្ដង​នៅ​ពី​មុខ​​នាង​តែ​​ម្ដង នាង​បាន​ឃើញ​ឈាម​ហូរ​ច្រាល​ពេញ​លើ​កម្រាល។ មនុស្ស​ប្រុស​​​ជាច្រើន​បាន​យំស្រែក​​​សោក​ស្ដាយមិត្ត​ស្រី​របស់​ពួក​គេ​ដែល​បាន​ស្លាប់។

ឃើញ​សភាព​បែប​នេះ​ ហើយ​នៅ​​តែ​​ម្នាក់​ឯង​ដោយ​ភាព​ភ័យ​ខ្លាច Bowdery បាន​​ធ្វើ​ពុត​ជា​ស្លាប់​ តាំង​ស្មារតី មិន​កម្រើក​​កុំ​ឲ្យ​បុរស​ខ្មាន់​កាំភ្លើង​ដឹង​ ហើយ​ការ​ធ្វើ​ពុត​ជា​ស្លាប់​នោះ​បាន​ជួយ​ឲ្យ​នាង​​​នៅ​រស់​រាន​មាន​ជីវិត។

ខ្លឹម​សារ​​​​​​ជា​លម្អិត​​របស់ Isobel Bowdery ​ដែល​បាន​សរសេរ​ក្នុង​គណនី​ហ្វេសប៊ុក​នាង​បាន​បង្ហាញ​ដូច​ខាង​ក្រោម៖
fb
 ដោយ មុន្នី proleng khmer

No comments:

Post a Comment