កងកម្លាំងចារកិច្ចពិសេសនឹងត្រូវរៀបចំឡើងដើម្បីជាជំនួយដល់កងកម្លាំងប្រដាប់អាវុធ ក្នុងការប្រឆាំងនឹងគម្រោងការភេរវកម្មផ្សេងៗក្នុងប្រទេសអង់គ្លេស និងដើម្បីបង្ការកុំឲ្យមានការវាយប្រហារភេវរកម្មកើតមាន ដូចនៅទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron។
លោកនាយករដ្ឋមន្ត្រី អង់គ្លេស David Cameron (ស្តាំ) និងលោកបារ៉ាក់ អូបាម៉ា ចូលរួមស្មឹងស្មាត រយៈពេល១នាទី ឧទ្ទិសដល់ជនរងគ្រោះនៅប៉ារីស
លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានប្រកាសថាអង់គ្លេសនឹងបង្កើនកម្លាំងចារកិច្ចជនស៊ើបការណ៍ចំនួន១៥ភាគរយដែលជ្រើសរើសដោយបណ្ដាញចារកិច្ចរបស់អង់គ្លេស MI5, MI6 និង GCHQ ។ ចារកិច្ចជនកើនដល់ចំនួន២ពាន់នាក់បន្ថែមនឹងត្រូវជ្រើសរើសដើម្បីបម្រើកិច្ចការស៊ើបការណ៍ក្នុងទិសដៅប្រុងប្រយ័ត្នអំពីក្រុម ISIS ។
ក្នុងជំនួបថ្នាក់ដឹកនាំកំពូលនៃបណ្ដាប្រទេសG20 ( បណ្ដាប្រទេសសេដ្ឋកិច្ចលូតលាស់) ដែលប្រព្រឹត្តចាប់ពីថ្ងៃ១៥- ១៦វិច្ឆិកា ក្នុងទីក្រុង Antalya ប្រទេសតួកគី លោកនាយករដ្ឋមន្ត្រី David Cameron បាននិយាយថា៖ “ការការពារប្រជាជនអង់គ្លេសគឺជាតួនាទីទីមួយរបស់ខ្ញុំ។ នេះគឺជាការតស៊ូដែលតម្រូវឲ្យពួកយើងបង្កើនកម្លាំង។ ភ្នាក់ងារសម្ងាត់របស់យើងធ្វើការលើរឿងនោះ នៅពេលការគំរាមកំហែងកើនឡើង ការប្រឆាំងតបតក៏ត្រូវកើតមានដែរ”។
លោកនាយករដ្ឋមន្ត្រី David Cameron បាននិយាយថាប្រទេសអង់គ្លេសអាចមានលទ្ធភាពចំណាយលើចារកិច្ចជនបន្ថែមបាន។ ការលើកឡើងបែបនេះព្រោះប្រទេសអង់គ្លេសជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿន៕
ដោយ មុន្នី proleng khmer
No comments:
Post a Comment