Saturday, November 14, 2015

ក្រុម​ជម្រើស​ជាតិ​ជប៉ុន​មក​កម្ពុជា នៅ​ជប៉ុន​ឯ​ណោះ​​រញ្ជួយ​ដី

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន​បាន​មក​ដល់​​​ទឹក​ដី​ប្រទេស​កម្ពុជា​ម្សិល​មិញ​​​​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ ​នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ តែ​​​នៅ​ឯ​ប្រទេស​ជប៉ុន​ឯ​ណោះ​វិញ​បាន​​កើត​ឡើង​នូវ​គ្រោះ​រញ្ជួយ​ដី​​​​​​​​​​​​កាល​ពី​វេលា​​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។


1

រញ្ជួយ​ដី​កម្រិត​ ៧​.០ រ៉ិចទ័រ​បាន​កើត​ឡើង​កាល​ពី​វេលា​មុន​​​ម៉ោង​៦​ព្រឹក​​​​ (ម៉ោង​ក្នុងប្រទេស​​ជប៉ុន)​នៅ​តំបន់​ឆ្នេរ​ភាគ​និរតី​ប្រទេស​ជប៉ុន​។ ​តាម​​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន ​រញ្ជួយ​ដី​ ​​​​បាន​​​កើត​​ក្នុង​ជម្រៅ​​ប្រហែល​១០​គីឡូម៉ែត្រ ចម្ងាយ​១០០​ម៉ាយ (១៦០,៩គីឡូម៉ែត្រ) ពី​​​​​​ទី​ក្រុង​ Makurazaki ។ ហេតុការណ៍​នោះ​​ពុំ​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ខូចខាត​ឬ​មាន​មនុស្ស​រង​របួស​នៅ​ឡើយ​ទេ។

ចំពោះ​ហេតុ​ការណ៍​នេះ​ ជប៉ុន​​ក៏​បាន​ប្រកាស​សញ្ញា​ព្រមាន​​​​​​​​រលក​​​​​​​​ស៊ូណាមិ​ ដែល​​នឹង​អាច​កើត​មាន​ឡើង។ ហើយ​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន​​បាន​ឲ្យ​ដឹង​ថា រលក​កម្ពស់​​៣​ហ្វីតថ៍​ (០,៩១​​ម៉ែត្រ) អាច​​​វាយ​ប្រហារ​ដល់​ឆ្នេរ​នៃ​ខេត្ត Kagoshima និង​កោះ​ Satsunan។

2

វិល​មក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​​វិញ នឹង​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ​នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក ម៉ោង​៧:១៤​នាទី ​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨ ប្រចាំ​តំបន់​អាស៊ី ជុំ​ទី​ពីរ ជើង​ទីពីរ៕

No comments:

Post a Comment