Saturday, November 14, 2015

ភេរវករ៨​នាក់ ដែល​បាញ់​រះ​ និង​បំផ្ទុះ​គ្រាប់​បែក បាន​ស្លាប់​អស់​ហើយ

​មនុស្ស​៨​នាក់ ដែល​បាន​បង្ក​សោកនាដកម្ម​អាក្រក់​បំផុត​មួយ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ត្រូវ​បាន​ប៉ូលិស​ក្នុង​តំបន់​អះអាង​ថា​បាន​ស្លាប់​អស់​បាត់​ទៅ​ហើយ។




កាល​ពី​យប់​មិញ​នេះ មនុស្ស​ប្រមាណ​ជា​ជាង​១៥០​នាក់​បាន​ស្លាប់ ​និង​ជាង​២០០​នាក់​ទៀត​រង​របួស ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ និង​បាញ់​រះ​ចូល​ក្នុង​ភោជនីយដ្ឋាន​២​កន្លែង​ផ្សេង​គ្នា​កណ្ដាល​ក្រុង​ប៉ារីស។ ដោយ​ប៉ូលិស​បាន​សន្និដ្ឋាន​ថា​ ក្នុង​ហេតុការណ៍​នេះ​មាន​ក្រុម​ភេរវករ​ចំនួន​៨​នាក់ ជា​អ្នក​ធ្វើ​ឡើង ដោយ​បាន​រៀបចំ​គម្រោង​ទុក​រួច​ជា​ស្រេច បន្ទាប់​ពី​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ប៉ូលិស ​និង​ក្រុម​ទាហាន​ច្រើន​ពាន់​នាក់​រួច​មក។ អ្នក​វិភាគ​បាន​សន្និដ្ឋាន​ទៀត​ថា ក្រុម​ភេរវករ​មិនមែន​មាន​តែ​ចំនួន​៨​នាក់​នេះ​ទេ ពោល​គឺ​គម្រោងការណ៍​នេះ មាន​មនុស្ស​ច្រើន​ចូល​រួម។

ចំពោះ​៨​នាក់​ដែល​ស្លាប់​នោះ​គឺ​៧​នាក់ មាន​ភ្ជាប់​គ្រាប់​បែក​នឹង​ខ្លួន​ហើយ​រត់​ទៅ​ធ្វើ​អត្តឃាត​បំផ្ទុះ​តែ​ម្ដង ខណៈ​ដែល​ម្នាក់​ទៀត​ត្រូវ​ប៉ូលិស​ក្នុង​តំបន់​បាញ់​សម្លាប់។



ប្រធានាធិបតី​បារាំង Francois Hollande ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ហើយ​បិទ​ព្រំដែន​ទាំង​អស់។ ខណៈ​ដែល​លោក​ក៏​បាន​ប្រកាស​ទៀត​ថា ​នឹង​ធ្វើ​ការ​វាយ​ប្រហារ​សងសឹក​ក្រុម ISIS ​វិញ បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​ខាង​លើ​នេះ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment