Monday, November 16, 2015

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ រួសរាន់បង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៥

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនមួយ ដោយរំលឹកការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៥ ដើម្បីឲ្យម្ចាស់មធ្យោបាយដឹកញ្ជូន និងយានយន្តគ្រប់ប្រភេទរួសរាន់ ទៅប្រកាសបង់ពន្ធ ឲ្យទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។
សេចក្តីជូនដំណឹងបានឲ្យដឹងថា រយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានម្ចាស់យានយន្តភាគច្រើន បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ ស្របតាមច្បាប់ ហើយក៏មានម្ចាស់យានយន្តមួយចំនួន មិនទាន់បានមកប្រកាសបង់ពន្ធនៅឡើយ។ ចំពោះការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវ ទោសទណ្ឌ តាមច្បាប់ជាធរមាន៕



No comments:

Post a Comment