Monday, November 16, 2015

ភេវរករវាយប្រហារនៅប៉ារីស ៣នាក់ ត្រូវបានគេបញ្ជាក់ថា មកពីប្រទេសប៊ែលហ្ស៊ីក

(ប្រ៊ូសែល)៖ សកម្មប្រយុទ្ធដែលបើកការវាយប្រហារនៅទីក្រុងប៉ារីស មាន ៣នាក់ ត្រូវបានគេដឹងថាមកពីប្រទេសប៊ែកហ្ស៊ីក ដោយប្រភពជិតស្និទ្ធនឹង​ក្រុម​ស៊ើបអង្កេត​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យទាំង៣នាក់នោះ ស្នាក់នៅក្នុងសង្កាត់ Molenbeek ទីក្រុង Brussels ហើយក៏មានរថយន្តមកពីប្រទេសប៊ែកហ្ស៊ីក​ចំនួន ៣គ្រឿងជាប់សង្ស័យផងដែរ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងាសារព័ត៌មានចិនស៊ិនហួ ផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ៕

No comments:

Post a Comment