Monday, November 16, 2015

មេផ្តួចផ្តើមគំនិត​ក្នុងហេតុការណ៍វាយប្រហារនៅប៉ារីស ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណ

ប៉ារីស)៖ អាជ្ញាធរបារាំងអាចកំណត់មុខសញ្ញា​បុរសពីរនាក់ ដែលពួកគេជឿជាក់ថា ជាមេផ្តួចផ្តើមគំនិត ក្នុងការបង្កើតគម្រោង និង​ចេញបញ្ជាវាយប្រហារនៅប៉ារីស ដែលបណ្តាលឲ្យមនុស្ស ១៣២នាក់ស្លាប់​ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន NPR ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
តាមរយៈការដកស្រង់នូវប្រភពដែលស្និទ្ធទៅនឹង ក្រុមស៊ើបអង្កេតក្នុងទីក្រុងប៉ារីស អាជ្ញាធរបារាំងជឿជាក់ថា ភេរវករឈ្មោះ Salim Benghalem ដែលមានសញ្ជាតិជាជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិត ដោយឡែក Abdelhamid Abaaoud ជាអ្នកចេញបញ្ជាទៅលើក្រុមភេវរករ។ ប្រភពដដែលបានឲ្យដឹងថា បុរសទាំងពីរស្ថិតនៅក្នុងប្រទេសស៊ីរី៕

Salim Benghalem

Abdelhamid Abaaoud
ដោយ មុន្នី proleng khmer

No comments:

Post a Comment