Monday, November 16, 2015

ក្រុមចោរប្រដាប់អាវុធ៦នាក់ ស្ទាក់ប្លន់ម៉ូតូឌ្រីមសង់២០១៤ មួយគ្រឿង បានសម្រេចទាំងព្រលឹមអុរនៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ក្រុមចោរមួយក្រុមមានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រើប្រាស់កាំភ្លើងខ្លី ២ដើម បានធ្វើការភ្ជង់ប្លន់យកម៉ូតូ Dream 2014 ពណ៌ខ្មៅមួយគ្រឿង ស្លាកលេខភ្នំពេញ 1CI-0692 ពីជនរងគ្រោះម្នាក់បានសំរេច នៅម៉ោង ៥៖៣០ព្រឹកព្រលឹម ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហានណូយ ក្នុងភូមិអង្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បើតាមជនរងគ្រោះឈ្មោះ ណាក់ សម្ផស្ស ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរធ្វើការរោងចក្រ និងមានទីលំនៅភូមិអង្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ បានប្រាប់សមត្ថកិច្ចថា មុនពេលមានក្រុមចោរភ្ជង់ប្លន់នេះកើតឡើង គឺរូបគាត់ចេញពីផ្ទះនៅព្រៃស ដើម្បីទៅធ្វើការនៅព្រែកព្នៅ ដោយជិះតាមផ្លូវភ្នំពេញហានណូយ លុះជិះមកដល់មុខហ្គ្រែនភ្នំពេញ ស្រាប់តែមានជនល្មើស៦នាក់ ជិះម៉ូតូ៣គ្រឿង និងប្រើប្រាស់កាំភ្លើងខ្លី២ដើម មកធ្វើការជិះម៉ូតូមកកាក់ពីមុខ និងភ្ជង់គំរាមប្លន់យកពីរូបគេបានសម្រេចតែម្ដង ។
បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ហើយ ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ឃ្មួញទាំងការសោកស្តាយតែប៉ុណ្ណោះ ខណៈសមត្ថកិច្ចក៏បានត្រឹមតែទទួលពាក្យបណ្ដឹងដូចគ្នា៕

ដោយ មុន្នី proleng khmer

No comments:

Post a Comment