Monday, November 16, 2015

ជំនួបប្រវត្តិសាស្រ្តរវាង កម្ពុជា ជប៉ុន ចាប់ផ្តើមនៅម៉ោង៧៖១៤នាទីយប់នេះ

(ភ្នំពេញ)៖ ពេលវេលាដ៏អស្ចារ្យដែលអ្នកគាំទ្រ វិស័យបាល់ទាត់កម្ពុជាទន្ទឹងរង់ចាំនោះ បានចូលមកដល់ហើយ គឺការប្រកួត ជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិជប៉ុន ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Russia 2018 នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង ៧៖១៤នាទីយប់នេះ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានម្សិលមិញនោះលោក Vahid Halilhodzic គ្រូបង្វឹកជប៉ុនបានបញ្ជាក់ថា ការប្រកួតនេះ គឺក្រុមលោកត្រូវការឈ្នះដាច់ខាត មុននឹងបញ្ចប់ការប្រកួតក្នុងឆ្នាំ២០១៥ ។ លោកនឹងធ្វើឲ្យកីឡាករកម្ពុជា ធ្វើការងារ ធ្ងន់បន្ដិច ជាពិសេសនៅតំបន់ការពារ ដើម្បីស្វែងរកជ័យជំនះ ។ ការប្រកួតនេះ លោកនឹងផ្លាស់ប្ដូរកីឡាករយុវជនឲ្យចូលលេងច្រើន ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ ប៉ុន្ដែលោកនៅតែមានសង្ឃឹមឈ្នះ ដោយមិនបាច់ប្រើជម្រើស ដំបូងទាំងអស់ឡើយ ។
លោកបន្ដថា កាលពីជើងទី១ ក្រុមជម្រើសជាតិកម្ពុជាច្រើនលេងទម្រង់ការពារ ហើយរកឱកាសវាយបក ព្រោះកីឡាករ កម្ពុជាមួយចំនួន ក៏មានល្បឿនលឿនមិនចាញ់កីឡាករជប៉ុនដែរ ដូច្នេះលោកត្រូវរៀបចំខ្សែការពារឲ្យបានល្អ ដើម្បីទប់ស្កាត់ការវាយបករបស់កីឡាករកម្ពុជា ។
ដោយឡែកលោក Lee Tae Hoon គ្រូបង្វឹកកម្ពុជា ក៏បានឲ្យដឹងថាដែរថា បច្ចុប្បន្នក្នុងតំបន់អាស៊ានមិនទាន់មានប្រទេសណាមួយ ដែលមានកម្រិតបច្ចេសខ្ពស់ដូចជប៉ុនឡើយ បើចង់យកឈ្នះជប៉ុន មិនមែនជារឿងងាយស្រួលនោះទេ តែលោកមានសង្ឃឹមត្រឹមស្មើក្នុងការប្រកួតនេះ ។ បើប្រៀបធៀបជំនួបជើងទី១ និងជើងទី២នេះវិញ លោកបានចាត់ទុក ថា ជារឿងពិបាកណាស់ ព្រោះកីឡាករជប៉ុនមានកម្រិតបច្ចេកទេសខ្ពស់ ។ ម្យ៉ាងវិញទៀត ការប្រមូលផ្ដុំហ្វឹកហាររបស់ កីឡាករជប៉ុន នៅលើទឹកដីកម្ពុជា ក៏ចាប់ផ្ដើមមុនដែរ ព្រោះពួកគេមកដល់មុនភ្នំពេញមុន ។
សូមរំលឹកដែរថា កាលពីជួបគ្នាក្នុងជើងទី១នៅទឺកដីជប៉ុន កម្ពុជា ធ្លាប់បានចាញ់ជប៉ុនស្ពឹកមុខ ៣-០ ក្រៅពី៥ប្រកួត ផ្សេងទៀតបរាជ័យដូចគ្នា ហាលអាវមុនគេឈរនៅបាតតារាងប្រចាំពូល E ៕



No comments:

Post a Comment