Wednesday, November 4, 2015

សម្លៀក​បំពាក់​ដែល​កូន​កំលោះ​គួរ​តែ​ជ្រើស​រើស សម្រាប់​ថ្ងៃ​អាពាហ៏​ពិពាហ៏

នៅ​ពេល​ដែល​អ្នក​ចូល​រួម​ក្នុង​ពិធី​អ្វី​មួយ អ្នក​តែង​តែ​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ទាក់​ទាញ​អ្នក​ដទៃ​ទាំងអស់ ជា​ពិសេស​គឺ​ក្នុង​ពិធី​មង្គល​ការរបស់​ខ្លួន​តែ​ម្តង។ ក្នុង​នោះ មិន​ថា​កូន​ក្រមុំ​ទេ សូម្បីតែ​កូន​កំលោះ​ក៏​ចង់​ឲ្យ​មាន​ភាព​ទាក់​ទាញ​ផង​ដែរ។ ហេតុដូច្នេះ​​ហើយ ​កូន​​កំលោះ​​ភាគ​​ច្រើន តែង​​តែ​​ជ្រើស​​រើស​​នូវ​​សម្លៀក​​បំពាក់​​ដូច​​ខាង​​ក្រោម៖



១. ពណ៌​ផ្សេង​គ្នា​នៃ​សំលៀក​បំពាក់
កូន​កំលោះ​ត្រូវ​ជ្រើស​រើស​យក​ឈុតដែល​មានភាព​ស្រអាប់​នោះ​ទេ ប៉ុន្តែ​អាច​ជ្រើស​រើស​យក​ពណ៌ស, ពណ៌​ប្រផេះ ឬ​ឆ្នូត ក៏​មាន​ការ​ពេញ​និយម​ដែរ។

២. រចនាបថ
មិន​ត្រឹម​តែ​ទាន់​សម័យ​ទៅ​លើពណ៌​សម្លៀក​បំពាក់​ប៉ុណ្ណោះទេ ដើម្បើ​ឲ្យ​កាន់​តែ​សង្ហា អ្នក​អាច​ជ្រើស​យក​អាវ​កាក់​ដែល​លម្អរ​ដោយ​រចនាបថផ្កា​ឈូករត្ន័។ ហើយ​អាវ​កាក់​មិន​ចាំបាច់​រឹប​ពេក​ទេ ប៉ុន្តែ​ឲ្យ​ល្មម​នឹង​រាង។

៣. ការ​ផ្លាស់​ប្តូរ​សំលៀក​បំពាក់
ជា​ទូទៅ កូន​ក្រមុំ​តែង​តែ​ផ្លាស់​ប្តូរ​សំលៀក​បំពាក់ ២-៣ កំផ្លេតាមដែលអាចធ្វើទៅ​បាន។ ហេតុ​ដូច​នេះ​កូន​កំលោះ​គួរ​ជ្រើស​រើស​អាវ​កាក់ ២ ដែល​មាន​ពណ៌​ផ្សេង​គ្នា​ទាំង​ស្រុង​ដែល​អាច​ជា​ពណ៌ស និង​ពណ៌ខ្មៅ។

៤. ភាពទាក់ទាញ
ដើម្បើ​ឲ្យ​មាន​ភាព​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ឡើង ភាគ​ច្រើន​កូន​កំលោះ​ចូល​ចិត្តជ្រើស​រើស​សម្លៀក​បំពាក់​ដែល​មាន រោម​សត្វ ឬពណ៌​គគីរ។ ជាមួយ​គ្នា​នេះផង​ដែរ បើ​នៅ​រដូវ​ក្តៅ កូន​កំលោះ​គួរ​ជ្រើស​យកក្រណាត់​ដែល​ស្តើង ព្រោះ​វា​អាច​ជួយ​សម្រួល​នៅ​ពេល​បែក​ញើស។

៥. របៀប​ជ្រើស​រើស​សម្លៀក​បំពាក់
យក​ល្អ សម្លៀក​បំពាក់​សម្រាប់​ថ្ងៃ​មង្គល​របស់​កូន​កំលោះ​ គឺត្រូវ​មាន​អាវ​យឺតពណ៌​ស, ក្រវាត់​កពណ៌​ខ្មៅ, អាវ​កាក់, អាវធំ និង​ខោ​ជើង​វែង ដែល​ទាំង​អស់​នេះ​ត្រូវ​មាន​ពណ៌​ដូច​​អាវ​កាក់។

៦. គ្រឿងលម្អរ
គ្រឿង​លម្អរ​របស់​កូន​កំលោះ និង​កូន​ក្រមុំ​មាន​ក្ខណៈផ្សេង​ពីគ្នា។ កូន​កំលោះ​ត្រូវ​ប្រើ​គ្រឿង​លម្អរ​ដែល​សាមញ្ញ ប៉ុន្តែ​មាន​ភាព​ទាក់​ទាញដូចជា ខ្សែ​ក្រវាត់, នា​ឡិកា និង​កន្លាស់​ក​មាន​រូបផ្កា។

៧. ការជ្រើស​រើស​សម្លៀក​បំពាក់​ពេល​រាត្រី
កូន​កំលោះ​ត្រូវស្លៀក​សម្លៀក​បំពាក់​អាពាហ៏​ពិពាហ៏​ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​មើល​មក​ថា​សម។ ប៉ុន្តែ​ចំពោះ​សម្លៀក​បំពាក់​ពេល​រាត្រី​មិន​ចាំបាច់​ទេ។ អ្នក​គ្រាន់​តែ​ស្លៀក​ពាក់​បែប​ណា​ដែល​ធ្វើ​ឲ្យ​ដៃគូ​ររបស់​អ្នក​គិត​ថា​សាក​សម​ទៅ​បាន​ហើយ។ យក​ល្អសម្រាប់​ថ្ងៃអាពាហ៏​ពិពាហ៏ អ្នក​គួរ​តែ​ពាក់​អាវ​ពណ៌​ខ្មៅ ប៉ុន្តែ​វែង ហើយ​ជា​ម៉ូត​ដែល​ទើប​នឹង​ចេញ​ថ្មី។

៨. ស្បែកជើង
ស្បែក​ជើង​ក៏ជា​ផ្នែក​មួយ​នៃភាព​ទាន់​សម័យ​ដែរ។ ទន្ទឹម​នឹង​នោះ​ស្បែក​ជើង​ស្បែក ក៏អាច​ជួយ​ឲ្យ​កូន​កំលោះ​បញ្ចេញ​នូវ​ភាព​ជា​បុរស​ពិត​នៅ​ក្នុង​ថ្ងែមង្គល​ការ​របស់​គាត់​ផង​ដែរ។ 

៩. វត្ថុដែល​កូន​កំលោះ​មិន​គួរ​ទុក​នៅ​នឹង​ខ្លួន
កូន​កំលោះ​មិន​គួរ​ទុក​កាបូប ឬទូរស័ព្ទ​ដៃ​ទេ។ កាបូប​អាច​ធ្វើ​ឲ្យ​ខោមើល​ទៅ​មិន​ស្អាត ហើយ​ទូរស័ព្ទ​ក៏​អាច​រំខាន់ ប្រសិន​បើ​អ្នក​ណា​ម្នាក់​តេ​មក​នៅ​ពេល​ដែល​ពិធី​អ្វី​មួយ​បាន​ចាប់​ផ្តើម។

១០. ជ្រើស​រើស​របស់​ដែល​អាច​ប្រើ​ប្រាស់​ម្តង​ទៀត 
ពេល​ដែល​ទិញ​សម្លៀក​បំពាក់ និង​សម្ភារៈ​សម្រាប់​ថ្ងៃ​មង្គល​ការ កូន​កំលោះ​គួរ​ជ្រើស​រើស ម៉ូត​ដែល​អាច​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ក្រោយ។ ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​ក្នុង​ការ​ទិញ​ម្តង​ទៀត។

១១. រឿងចុងក្រោយ
ត្រូវ​រក្សា​ស្នាម​ញញឹម​ដោយ​ជំហរ និង​មោទនភាព​ក្នុង​ថ្ងៃមង្គល​ការ​របស់ខ្លួន​ទើប​អ្នក​ដទៃ​មើល​មក​ថា​អ្នក​ពេញ​ចិត្ត​បំផុត៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment