Wednesday, November 4, 2015

ឈឺ​សុដន់​មិន​ប្រាកដថា​បញ្ហា​ធំ​ទេ​

លើក​ដុំ​ដែក​ធ្ងន់​ពេក

​ជួនកាល​អ្នក​អាច​លើក​ដុំ​ដែក ឬ បង្កើន​ការ​អា​វ៉ង់ ច្រើនជាង​ធម្មតា ។ ការឈឺ​ត្រង់ចំណុច​នេះ​មិនមែនជា ការឈឺ​សុដន់​ទេ ផ្ទុយទៅវិញ​វា​អាចជា​ការឈឺ​ខាងក្រោម សុដន់​ដែល​គេ​ហៅថា Pectoral Muscles ច្រើនជាង ។ ដូច្នេះ​អ្នក​ត្រូវ​រក​វិធី​បន្ធូរ​សាច់ដុំ​ផ្នែក​នេះ​ដោយ​ការ​ស្អំ​កម្តៅ ឬ លេបថ្នាំ​បំបាត់​ការឈឺចាប់ ឬ ថ្នាំ​បន្ធូរ​សាច់ដុំ ។​


ផឹក​កាហ្វេ​ច្រើនពេក

​កាលណា​អ្នកមាន​អារម្មណ៍​ស្ទះ​ណែន​ដើមទ្រូង វា​អាចជា​ពេលវេលា​មួយ​ដែល​ត្រូវ​បន្ថយ​បរិមាណ​កាហ្វេ ក្នុង​មួយថ្ងៃៗ​ហើយ ព្រោះ​ឆ្លងតាម​ការសិក្សា​គេ​បាន​រកឃើញថា ស្ត្រី​ដែល​ផឹក​កាហ្វេ​លើស ៣ ពែង ក្នុង​មួយ ថ្ងៃ មាន​អាការ​ស្ទះ ឬ ណែន​ដើមទ្រូង​ជាង​ស្ត្រី​ដែល​មិន​ផឹក​កាហ្វេ ជាពិសេស​ស្ត្រី​ដែលមាន​សាច់​យាវ ឬ ដុំ សាច់​ក្នុង​សុដន់ ។​


មិន​ពាក់អាវ​ទ្រនាប់​ពេល​ហាត់ប្រាណ​

​ស្ត្រី​ខ្លះ​យល់ឃើញថា​ខ្លួនឯង​ជា​ស្ត្រី​ដែល​ពាក់អាវ​ទ្រនាប់​លេខ A ឬ ជា​ស្ត្រី​ដែល​ស្ទើរតែ​មិនមាន​ដើមទ្រូង​ក៏​គិតថា​ពេល​រត់ ឬ ហាត់ប្រាណ​សុំ​មិន​ពាក់អាវ​ទ្រនាប់​ល្អ​ជាង ។ ទង្វើ​បែបនេះ​នឹងធ្វើ​ឲ្យ​សាច់ដុំ​ដើមទ្រូង​ត្រូវ​ទាញ​គ្រវាត់​ទៅមក​រហូត​បង្ក​ឲ្យ​ឈឺ ។ តាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ស្ត្រី​រត់​ម៉ារ៉ាតុន​ជាច្រើន នាក់​មាន​អារម្មណ៍​ឈឺ​ត្រង់​បរិវេណ​ដើមទ្រូង​ពេល​រត់​ស្មានថា​ខ្លួនឯង​មាន​បញ្ហា​បេះដូង ប៉ុន្តែ​នៅពេល​មក​ធ្វើ ការត្រួតពិនិត្យ​បែរជា​រកឃើញថា​ដោយសារ​ពាក់អាវ​ទ្រនាប់​កីឡា​រលុង​ខ្លាំងពេក ។​


មក​រដូវ​

​អាការ​ស្ទះ​ណែន​ដើមទ្រូង មូលហេតុ​ចម្បង​កើត​ពី​អ័រម៉ូន​អេ​ស្ត្រូ​ជេន​ប្រែប្រួល ធ្វើ​ឲ្យ​អ្នក​កើត​អា​ការឈឺ​សុដន់​មុន ឬ ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​មក​រដូវ ដែល​ថ្នាំ​ពន្យារ កំណើត​ក៏​ជួយ​បន្ថយ​ការធ្លាក់​ស៊ុត​នឹង​ជួយ​សម្រាល​អាការ​ឈឺ​នេះ​បាន ឬ ប្រសិនបើ​អាច​ទ្រាំ​បាន​ធានាថា អាការ​ឈឺ​នេះ​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ក្រោយ ពី​អស់​រដូវ ។​

ដោយ មុន្នី proleng khmer

No comments:

Post a Comment