Wednesday, November 4, 2015

ហេតុផល​ដែលបុរសៗ​ស្រឡាញ់​រកតែ​នារីៗស្អាតៗ

ប្រសិនបើអ្នក​ញ៉ែបាននារីស្រស់ស្អាតណា​ម្នាក់ និង​ជានារី​ដែលមាន​ភាពស្រស់ស្អាតខ្លាំងជាង​អ្នក នេះប្រហែល​ជាមានហេតុផលសំខាន់នៅពីក្រោយហើយបានជានាងសម្រេចចិត្ត​ជ្រើស​យកអ្នក។ 

ប៉ុន្តែ​អ្នកកុំភ្លេចថា ទន្ទឹមនឹងទទួលបាន​អត្ថប្រយោជន៍​ពីស្រីស្អាត អ្នកនឹងមា​នការព្រួបារម្ភគ្រប់ពេលវេលា ព្រោះខ្លាចអ្នក​ផ្សេងឆក់យករូបនាង​ទៅបាត់។ ខាងក្រោមនេះ​ជា​អត្ថប្រយោជន៏​​មួយចំនួន​ដែលបុរសៗ​ទទួលបាន​ពី​ការសេពគប់​នារីស្រស់​ស្អាត៖


ពង្រឹង​ទំនុកចិត្ត
នារីៗ​ស្អាតៗ​តែងតែ​ជារង្វាន់សម្រាប់បុរសៗ។ ប្រសិនបើ​មានបុរសៗជាច្រើនមិន​អាចយកចិត្ត​នាង ប៉ុន្តែអ្នក​អាចយកចិត្ត​នាង​បាន បាន​ន័យថា អ្នក​ជាមនុស្ស​ជោគជ័យ ហើយ​អ្នក​កាន់តែ​មាន​ទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។ 

ជម្រុញ​ដល់មុខរបរ
នារីៗស្អាតៗ​ទាំងអស់​តែងតែ​ប្រែប្រួល មិនដូចអ្វី​ដែលយើង​បាន​ឃើញដំបូង​ឡើយ។ មុខរបរ​ច្បាស់លាស់​របស់អ្នក​ជាអ្វីមួយ​ដែលពួកនាង​សម្លឹង​មើល មុននឹង​សម្រេចចិត្ត​ស្រឡាញ់​អ្នក។ នេះជាអ្វីមួយ​ដែលបុរសៗ​មិន​បាន​ដឹង។ ដូច្នេះ យល់ល្អ​ត្រូវជម្រុញ​ដល់មុខ​របររបស់អ្នក​ឲ្យ​បាន​ល្អ។

ស្នេហា​គង់វង្សយូរ​អង្វែង
ភរិយាដែល​មានភាពទាក់ទាញ​ច្រើនជាង​ស្វាមី ច្រើនតែ​អាចរស់នៅ​ជាមួយគ្នា​បាន​យូរអង្វែង។ គ្មានអ្វីត្រូវ​សង្ស័យ​ឡើយ នេះ​ជាអត្ថប្រយោជន៏​សំខាន់​មួយ​ទៀត ដែលបានពីការ​ទាក់​ទងស្រីស្អាត ប្រសិនបើអ្នក​ចង់​បានក្តីសុខ។

ធ្វើឲ្យអ្នកកាន់តែ​មានភាពទាក់ទាញ​ពីនារីៗដទៃ
ការទាក់ទង​នារីស្អាតៗ​បានឆាប់ ធ្វើឲ្យអ្នកកាន់តែ​មានភាពទាក់ទាញ​ចំពោះ​នារីដទៃទៀត។

ស្អាត​បែបធម្មជាតិ
ប្រសិនបើគូស្នេហ៏របស់អ្នក​ស្អាត​បែបធម្មជាតិ នាងនឹង​អាចរក្សា​សម្រស់បែប​នេះបានយូរ ដោយមិនចាំបាច់​ខិតខំប្រឹង​តុបតែងខ្លួន។ ហើយនាង​នៅតែ​មាន​ភាពទាក់ទាញ​ចំពោះ​រឿងលើគ្រែ​នៅព្រឹកបន្ទាប់។

ជម្រុញ​ដល់ប្រព័ន្ធភាពស៊ាំ​របស់អ្នក
ប្រសិនបើគូស្នេហ៏​របស់អ្នកស្រស់​ស្អាត ជីវិតផ្លូវភេទ​របស់អ្នក​ពិតជាល្អប្រសើរ។ នេះប្រាកដ​ជាជម្រុញ​ដល់ប្រព័ន្ធភាពស៊ាំ ធ្វើឲ្យ​មាន​សុខភាពល្អ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment