Wednesday, November 4, 2015

តើត្រូវធ្វើដូចម្តេចនៅពេលបុរសដែលអ្នកស្រលាញ់​​លែងចាប់អារម្មណ៏នឹងអ្នកទៀត?

តើអ្នក​នឹងធ្វើ​ដូចម្តេច ប្រសិនបើ​ដៃគូរបស់អ្នកលែង​ចាប់អារម្មណ៏​មក​លើអ្នក? តើអ្នក​គិតនឹង​ស្វែងរក​សកម្មភាព​ថ្មី ឬអ្នកនឹង​ធ្វើគ្រប់យ៉ាង​ដើម្បីឲ្យ​ស្នេហា​ត្រលប់មក​ដូច​ដើមវិញ?

តាម​​ការ​វាស់ស្ទង់​កាលពីថ្មីៗ​នេះបាន​ឲ្យដឹង​ថា មនុស្សស្រី​ភាគច្រើន​ដែលចាប់​អារម្មណ៏​នឹង​ស្នេហា នាងហ៊ាន​ធ្វើអ្វីគ្រប់​យ៉ាង ដើម្បីធ្វើឲ្យ​នៅស្ថិតស្ថេរ ហើយ​មនុស្សស្រី​ដែល​ជឿ​ជាក់​​ថា មានបុរសណាម្នាក់​សក្តិសម នាងនឹង​បង្កើត​ស្នេហា​ជាមួយគេភ្លាម។


សព្វថ្ងៃនេះ បុរសសម័យ​ទំនើបពិត​ជាមិនអាចទុកចិត្តបានទេ។ ប្រសិនបើពួកគេ​មិនពេញចិត្ត​នឹងមនុស្សស្រី​ដែលពួកគេ​រស់នៅ​ជាមួយទេ ពួកគេនឹង​សម្លឹងមើល​មនុស្សស្រី​ដទៃ។ ក្នុង​ករណីបែប​នេះ ធ្វើឲ្យមនុស្សស្រី​មានការ​ឈឺចាប់ និង​ពិបាក​បន្តជីវិតរស់​នៅទៅមុខ​ទៀត។ ខាងក្រោម​នេះជាសញ្ញា​មួយចំនួន​បង្ហាញ​ថា ដៃគូរបស់​អ្នកកំពុង​តែ​លែងចាប់​អារម្មណ៏​នឹងអ្នក និងប្រាប់អ្នក​ពីអ្វីដែល​អ្នកគួរ​ធ្វើ នៅពេល​អ្នក​សម្គាល់​ឃើញ​សញ្ញា​ទាំង​អស់នេះ៖

ព្យាយាម​ស្វែងយល់​ពីមូលហេតុ
អ្នកត្រូវ​រកឲ្យឃើញ​រាល់មូលហេតុ​ដែលធ្វើឲ្យគាត់​លែងចាប់អារម្មណ៏​នឹងអ្នក។ និយាយ​ជាមួយ​គាត់ និងស្វែង​យល់​ពីមូលហេតុ និងអ្វីដែល​បណ្តាលឲ្យ​គាត់លែង​ស្រឡាញ់អ្នក។ បុរសៗ​មាន​ហេតុផល​ជាច្រើន ដែលធ្វើឲ្យ​គាត់លែង​ចាប់អារម្មណ៏​នឹងអ្នក ដូច្នេះ​ត្រូវសួរគាត់ត្រង់ៗដើម្បីដឹងពី​ការពិត​ដល់អ្នក។

ទំនាក់ទំនងជាមួយគាត់
ប្រសិនបើស្នេហារបស់អ្នកលែងសូវមានភាព​ស្និតស្នាលដូចពីមុនទាំងការនិយាយស្តី ឬធ្វើការរួមគ្នា។ ប៉ុន្តែគាត់នៅតែចង់បន្តស្នេហាជាមួយនឹងអ្នកទៀត សូមបង្កើតរឿងល្អៗដើម្បី​ឲ្យ​ស្នេហាមាន​ភាពពុះកញ្ជ្រោលឡើងវិញ។

សម្លឹងមើលរឿង​វិជ្ជមាន
អ្នកគួរតែ​ជឿថា អ្វីៗគ្រប់យ៉ាង​កើតឡើងសុទ្ធតែ​មាន​ហេតុផល ចូរសម្លឹង​មើល​ភាព​វិជ្ជមាន និង​បន្តជីវិត​ទៅ​មុខទៀត។

រកមើលមនុស្សម្នាក់ទៀត​ដែល​សក្តិសម
មានមនុស្សប្រុស​ច្រើនណាស់​នៅលើលោក​នេះ ដូច្នេះសូមកុំ​អស់សង្ឃឹម នៅពេល​ដៃគូរបស់​អ្នក​លែង​ចាប់អារម្មណ៏​នឹងអ្នកទៀត។

ចែកផ្លូវគ្នា​ជាមួយគាត់
ប្រសិនបើសញ្ញា​បង្ហាញ​យ៉ាងច្បាស់​ថា គាត់លែងចាប់​អារម្មណ៏​នឹងអ្នក​ទៀត វាជាពេលវេលា​ដែលអ្នក​ត្រូវសុំចែកផ្លូវ​ជាមួយគាត់៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment