Thursday, November 19, 2015

រូបថត​មួយ​ប្លង់​នេះ​​​ មើល​​ឃើញ​​​​​​អគារ​ស្ដើង​​​ដូច​ក្រដាស​

អគារ​មួយ​​​​​នៅ​​ក្រុង​ជីណាន ខេត្ត​​សានទុង ប្រទេស​ចិន​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​យល់​ច្រឡំថា​ជា​អគារ​មាន​​រាង​ស្ដើង​ដូច​​ក្រដាស​មិន​គួរ​ឲ្យ​ជឿ តាម​រយៈ​រូបថត​មួយ​សន្លឹក​ខាង​ក្រោម​នេះ។


​​តាម​ពិត​អាគារ​​នោះ​គឺ​មាន​រាង​ដូច​ត្រី​កោណ​ ដែល​​​ខាង​​​​​ជ្រុង​នៃ​​អាគារ​គឺ​មាន​មុខ​កម្រាស់​ប្រវែង​តិច​​ជាង​៨​អ៊ីង​ (២០​ ស.ម) ​ជា​ហេតុ​ធ្វើ​​​ឲ្យ​មនុស្ស​ជា​ច្រើន​ ​មើល​ទៅ​អាគារ​នោះ​​ពី​ជ្រុងម្ខាង​គឺ​ដូច​​អាគារ​រាង​ស្ដើង។ អគារ​​នោះ​ត្រូវ​អ្នក​រស់​នៅ​ក្នុង​តំបន់​​នាំ​គ្នា​ហៅ​ឈ្មោះ​វា​​ថា​ “អាគារ​ក្រដាស “។

ទោះ​​ជា​យ៉ាង​ណា ​គេ​មិន​​បាន​បង្ហាញ​​ឲ្យ​ដឹង​ថា អាគារ​​ក្រដាស​​ ប្រើ​សម្រាប់​​ជា​កន្លែង​ស្នាក់​នៅ ឬ​​​ជា​អាគារ​សម្រាប់​ជួល​ធ្វើ​ពាណិជ្ជកម្ម​នោះ​ទេ ប៉ុន្តែ​រូប​ថត​​​ផ្ដិត​យក​ទិដ្ឋភាព​​ពី​ជ្រុង​តែ​ម្ខាង​ ប្រៀប​ដូច​ជា​អាគារ​រាង​ស្ដើង​ បាន​ទាក់​ទាញចំណាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន ៕

1
3

No comments:

Post a Comment