Monday, November 16, 2015

ទីក្រុង​១០ មាន​សុវត្ថិភាព​ជាងគេ​បំផុត​ក្នុង​លោក

The Economist Intelligence Unit ​បាន​ចាត់​ថ្នាក់​​ទីក្រុង​ធំ​ៗ​ជាងគេ​បំផុត​ចំនួន៥០ លើ​លោក​ រួម​ទាំង​ទីក្រុង​ឡុងដ៍ ញ៉ូយ៉ក និង​ប៉ារីស ​ថា​ជា​ទីក្រុង​មាន​សុវត្ថិភាព​ចង់​រស់​នៅ​ជាងគេ ​ដោយ​គិត​ទៅ​លើ​សុវត្ថិភាព​ផ្ទាល់​ខ្លួន សុវត្ថិភាព​សុខភាព សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ ​និង​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល។

ខាង​ក្រោម​នេះ​ជា​ទីក្រុង​កំពូល​ទាំង​១០ ដែល​មាន​សុវត្ថិភាព​ជាង​គេ៖

១០. ទីក្រុង​ញ៉ូយក អាមេរិក


ទីក្រុង​នេះ​​ជាប់​ចំណាត់​ថ្នាក់​ទី៣​ខាង​សុវត្ថិភាព​ឌីជីថល និង​សុវត្ថិភាព​សុខភាព​​ទី ២ ​ប៉ុន្តែ​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​លេខរៀង​ទី ២៨។ អាយុ​រស់​នៅ​ជាមធ្យម ៨១ឆ្នាំ។

៩. ទីក្រុង​ម៉ែលប៊ន អូស្ត្រាលី

9

ទីក្រុង​នេះ​​ជាប់​ចំណាត់​ថ្នាក់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​លំដាប់​ទី ២ និង​ខាង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទី ៨។ អាយុ​រស់​នៅ​ជាមធ្យម ៨៦ឆ្នាំ។

៨. ទីក្រុង​តូរ៉ុនតូ កាណាដា

8

ទីក្រុង​នេះ​ល្អ​លំដាប់​ខ្ពស់​សម្រាប់​រស់​នៅ​ និង​សិក្សា​រៀន​សូត្រ។ តូរ៉ុនតូ​មាន​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ល្អ លំដាប់​ទី ៨ និង​អាយុ​រស់​នៅ​ជាមធ្យម ៨១ឆ្នាំ។

៧. ទីក្រុង​ស៊ូរិច ស្វីស

7

ទីក្រុង​នេះ​​ឈរ​លំដាប់​កំពូល​គេ​លេខ ១ ​ខាង​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​​សុវត្ថិភាព​​សុខភាព ជាមួយ​អាយុ​រស់​នៅ​ជាមធ្យម ៨៤ឆ្នាំ។

៦. ទីក្រុង​ស៊ីដនី អូស្ត្រាលី

6

សុវត្ថិភាព​​ហេដ្ឋារចនាសម្ព័ន្ធ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី ៣ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​លេខ ១០។ អាយុ​រស់​នៅ​ជាមធ្យម ៨១​ឆ្នាំ។

៥. ទីក្រុង​អាស្ត៊ែរដាំ ហូឡង់

5

គិត​ជា​រួមឈរ​នៅ​លេខ​៥ តែ​បើ​គិត​ពី​កត្តា​សុវត្ថិភាព​ផ្ទាល់​ខ្លួន ទីក្រុង​នេះ​​ឈរ​នៅ​លេខរៀង​ទី ៩ ក្នុង​ចំណោម​ទីក្រុង​ទាំង ៥០។ អាយុ​រស់​នៅ​ជាមធ្យម ៧៩ឆ្នាំ។

៤. ទីក្រុង​ស្តុកហូម ស៊ុយអែត

4

ទីក្រុង​នេះ​ក៏​ស្ថិត​នៅ​លំដាប់​កំពូល​ខាង​សុវត្ថិភាព​ដែរ ជាមួយ​អាយុ​រស់​នៅ​ជាមធ្យម ៨២ឆ្នាំ។

៣. ទីក្រុង​អូសាកា ជប៉ុន

3

អួសាកា ជាប់​ឈ្មោះ​ជា​ទីក្រុង​មាន​សុខ​សុវត្ថិភាព​​ផ្ទាល់​ខ្លួន​ល្អ​បំផុត​ទី ២ និង​មាន​សុវត្ថិភាព​ឌីជីថល​ទី ៥។ អាយុ​រស់​នៅ​ជាមធ្យម ៨៣ឆ្នាំ។

២. ទីក្រុង​សាំងហ្គាពួរ សិង្ហបុរី

2

ទីក្រុង​នេះ​គឺ​មាន​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ល្អ​ជាង​គេ​បំផុត រួម​នឹង​បរិស្ថាន​បើក​អាជីវកម្ម​ផង​ដែរ។ អាយុ​រស់នៅ​ជា​មធ្យម ៨២ឆ្នាំ។

១. ទីក្រុង​តូក្យូ ជប៉ុន

1

​​តូក្យូ​​ជាប់​ឈ្មោះ​ជា​ទីក្រុង​មាន​សុខ​សុវត្ថិភាព​ល្អ​ជាង​គេ​បំផុត​ក្នុង​លោក សុវត្ថិភាព​ទាំង ៤ប្រភេទ​ខាង​លើ​​ ទីក្រុង​នេះ​ឈរ​លើ​គេ​ទាំង​អស់។ អាយុ​រស់​នៅ​ជាមធ្យម ៨២ឆ្នាំ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment