Monday, November 16, 2015

យន្តហោះ ចម្បាំងបារាំង ចេញប្រតិបត្តិការ ៣០លើក ក្នុងមួយថ្ងៃ កម្ចាត់ទីតាំងស្នូល នៃក្រុម ISIS នៅស៊ីរី


ដាម៉ាស ៖ យន្តហោះចម្បាំង របស់ប្រទេសបារាំង បានបើកប្រតិបត្តិការ វាយប្រហារតាមផ្លូវ អាកាស ចំនួន ៣០លើក ពេញមួយថ្ងៃអាទិត្យ កន្លងទៅនេះ ដើម្បីកម្ទេចទីតាំងស្នូល របស់ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ISIS ដែលមានមូលដ្ឋាន នៅទីក្រុង អាល់រ៉ាកកា ភាគខាងជើងប្រទេសស៊ីរី ។ នេះបើតាមព័ត៌មានដែលស៊ិនហួ ទទួលបានពីក្រុមអ្នកអង្កេត ការណ៍ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ។
ចំពោះការវាយប្រហារ ដែលសំដៅទៅកាន់ទីក្រុង អាល់ រ៉ាកកា និង តំបន់ជុំវិញនោះដែរ គឺកើតឡើង ក្រោយពី បារាំង បានទទួលដំណឹង ពីក្រុមអ្នកអង្កេតការណ៍ ថាពួក ISIS បាន ចល័តកម្លាំងនៅទីនោះ។ រហូតមកដល់ពេល គេនៅពុំទាន់ទទួលបានព័ត៌មានណាមួយ ពីការខូចខាត របស់ក្រុមរដ្ឋអ៊ីស្លាម ជារួមនោះឡើយ ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងការបរទេសបារាំង បាននិយាយថា យន្តហោះចម្បាំង របស់បារាំងជាច្រើន គ្រឿង បានបើកការវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំ មិនធ្លាប់មាន ទៅលើទីក្រុង អាល់រ៉ាកកា ដោយបាន បំផ្លាញបញ្ជាការដ្ឋានសំខាន់ៗ ព្រមទាំងមណ្ឌល ហ្វឹកហ្វឺនទ័ព ជាច្រើនទៀតបស់ក្រុម ISIS ។
គួរបញ្ជាក់ថា ការវាយប្រហារ ខាងលើនេះ ត្រូវបានចូលរួម ដោយយន្តហោះចម្បាំងចំនួន ១០  គ្រឿង ដោយធ្វើការ ហោះចេញពីមូលដ្ឋានទ័ព នៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួម និងហ្សកដានី។ ដោយឡែក គ្រាប់បែកធំៗជាង ២០ គ្រាប់ ក៏ត្រូវបានគេទម្លាក់ក្នុងការវាយប្រហារនោះដែរ ៕

No comments:

Post a Comment