Friday, November 13, 2015

លោក សម រង្ស៊ី ៖ ខ្ញុំសុំអភ័យទោស ប្រសិនបើ ខ្ញុំធ្វើឱ្យនរណាម្នាក់ មានការឈឺចាប់



ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានឆ្លើយតប ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា លោកនឹងសុំទោស ប្រសិនបើលោកធ្វើឱ្យនរណាម្នាក់ឈឺចាប់ ប៉ុន្តែ លោក សម រង្ស៊ី បានបញ្ជាក់ថា អ្នកនយោបាយត្រូវតែមានសុជីវធម៌ ។
ការលើកឡើងបែបនេះ របស់លោក សម រង្ស៊ី បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ យប់មិញនេះ បានបង្ហោះសារសម្ងាត់របស់លោក សម រង្ស៊ី ផ្ញើ ជូនសម្តេចតេជោ ហ៊ុន សែន និងបានហៅ លោក សម រង្ស៊ី ថា «អាកូនក្បត់ជាតិ»។
ការឆ្លើយតបរបស់លោក សម រង្ស៊ី ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើង តាមរយៈ អ៉ីម៉ែលមក កាន់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃព្រហស្បតិ៍ នេះ តាមរយៈអ៉ីមែលដែលមានអត្ថន័យថា ៖ «ខ្ញុំនឹង សុំអភ័យទោស ចំពោះនរណាក៏ដោយ ពេលណាក៏ដោយ បើខ្ញុំធ្វើឱ្យគេឈឺចាប់ ក្នុងប្រការណាមួយ ដោយអចេត នា» ។ លោកបានបន្ថែមថា «ក្នុងការបំពេញតួនាទីរបស់យើងជាអ្នកនយោបាយ ក៏យើងត្រូវមានសុជីវធម៌ដែរ» ។
សូមជំរាបថា កាលពីយប់ជ្រៅ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃកម្ពុជា បានផ្ញើសារវាយបកខ្លាំងៗ និងភ្លាមៗទៅលើលោក សម រង្ស៊ី ដោយបានហៅលោក សម រង្ស៊ី ថា អាកូនក្បត់ជាតិ និងបានលើកឡើងថា «ពូជពង្សវង្សត្រកូលរបស់លោក សម រង្ស៊ី ប្រៀបធៀបជាមួយ អ៊ុង សាន សូជី មិនបានទេ ព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ»។
ការវាយបកខ្លាំងៗ និងភ្លាមៗ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅកាន់មេបក្សប្រឆាំងនៅកម្ពុជា ធ្វើឡើង ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បន្តរិះគន់មកលើកម្ពុជាថា ជាប្រទេសផ្តាច់ការ ទាមទារឲ្យ មានការផ្លាស់ប្តូរដូចភូមា ។ ការលើកឡើងវាយប្រហារទៅលើ រដ្ឋាភិបាលបែបនេះ ធ្វើឡើងនៅពេលលោក សម រង្ស៊ី និងលោក កឹម សុខា ជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ។
ដោយ មុន្នី proleng khmer

No comments:

Post a Comment