Friday, November 13, 2015

ស៊ន សៀវម៉ី ស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលទទួលប្រាក់លើកទឹកចិត្ត ពីពលករខ្មែរនៅកូរ៉េ

ភ្នំពេញ)៖ កញ្ញា ស៊ន សៀវម៉ី បានសរសេរសារបង្ហាញអារម្មណ៍ពិតរបស់ខ្លួននៅលើទំព័រហ្វេសប៊ុកថា ខ្លួន បានស្រក់ទឹកភ្នែកទាំងមិនដឹង ខ្លួន បន្ទាប់មានពលករខ្មែរនៅកូរ៉េជាច្រើននាក់ បានទៅលើកទឹកចិត្តកញ្ញា ពេលកំពុងប្រកួត ហើយថែមទាំងនាំគ្នា ឧបត្ថម្ភថវិកា រកបានដោយកម្លាំងញើសឈាម ដល់កញ្ញាថែមទៀត។
កញ្ញា ស៊ន សៀវម៉ី កីឡាការិនីតៃក្វាន់ដូរខ្មែរ ដែលធ្លាប់បានដណ្តើមមេដាយមាសពីការប្រកួតស៊ីហ្គេមនាប្រទេសកូ រ៉េ កាលពីឆ្នាំ២០១៤កន្លងទៅ បានសរសេរបង្ហាញក្តីរំភើបរបស់ខ្លួន ចំពោះទឹកចិត្តពលករខ្មែរនៅប្រទេសកូរ៉េយ៉ាង ដូច្នេះថា «ទឹកភ្នែកនាងខ្ញុំស្រក់ដោយពុំដឹងខ្លួន រំភើបហួសនឹងថ្លែង។ បងៗ ខំមកមើលប្អូនប្រកួតហើយ ថែមទាំង ផ្តល់ថវិកាលើកទឹកចិត្តទៀត ដោយហេតុប្អូនដឹងថា ថវិការទាំងនេះ បងៗបានវាដោយលំបាក ដោយត្រូវប្តូរ និង កម្លាំងញើសឈាមស្រស់របស់បងៗ។ សៀវម៉ី សូមគោរពអគុណនូវសណ្តានចិត្តដ៏មហិមានេះដោ យក្តីស្រ
លាញ់» ។




ដោយ មុន្នី proleng khmer

No comments:

Post a Comment