Monday, November 16, 2015

កូន​នាំ​ម្ដាយ​​​អាយុ​៨៧​ឆ្នាំ​ ដើរ​​​៥​ឆ្នាំ​ បាន​​១២ពាន់​គីឡូម៉ែត្រ



កូន​ប្រុស​​អាយុ ៦៥ឆ្នាំ​ឈ្មោះ Jiang Huaxin និង​ម្ដាយ​អាយុ ៨៧ឆ្នាំ​ឈ្មោះ Xia Suqing  បាន​ដើរ​​លើ​ផ្លូវ​​តែ​មួយ​​នៅ​ចន្លោះ​ផ្ទះ​ពួកគាត់​មួយ​ថ្ងៃ​ពីរ​ដង នៅ​ទីក្រុង​ឆុងឈីង ភាគ​និរតី​ប្រទេសចិន អស់​រយៈពេល​ជាង ៥ឆ្នាំ​ហើយ ដោយ​បាន​ចម្ងាយ​ផ្លូវ​សរុប​ជាង ១២៧៧៥គីឡូម៉ែត្រ។

1

រៀង​រាល់​ថ្ងៃ​នៅ​ម៉ោង ៥ និង​៤០នាទីល្ងាច បន្ទាប់ពី​ទទួល​ទាន​បាយ​​ជាមួយ​ម្ដាយ​រួច លោក​តា Jiang ត្រូវ​ជូន​ម្ដាយ​ទៅ​ផ្ទះ​។ ​នៅ​ម៉ោង ៧ព្រឹក គាត់​ត្រូវ​ដើរ​ដូចនេះ​​ត្រឡប់​​ទៅ​យក​ម្ដាយ​មក​ផ្ទះ​ល្វែង​របស់​គាត់​វិញ​។ ចម្ងាយ​ផ្លូវ​រវាង​ផ្ទះ​ទាំង​ពីរ​គឺ ៣,៥គីឡូម៉ែត្រ ហើយ​អ្នក​ទាំង​ពីរ​ដើរ​បែប​នេះ​រយៈពេល ៥ឆ្នាំ​ហើយ។

លោក​តា Jiang ប្រាប់​ថា​ម្ដាយ​របស់​គាត់​​ចូល​ចិត្ត​គេង​នៅ​ក្នុង​ផ្ទះ​ចាស់​របស់​ខ្លួន​ណាស់។ លោក​តា​មាន​បងប្រុស​ម្នាក់​បាន​ស្លាប់​​ក្នុង​ឆ្នាំ ២០០៩​ទៅ​ហើយ ដែល​បន្ទុក​​ត្រូវ​មើល​ថែ​ម្ដាយ​ទាំង​ស្រុង​​គាត់​ត្រូវ​រ៉ាប់រង។

ដោយ​សារ​តែ​ម្ដាយ​របស់​គាត់​ទទូច​ចង់​គេង​នៅ​ផ្ទះ​ចាស់ លោក​តា Jiang ត្រូវ​​ជួន​​ម្ដាយ​ទៅ​ផ្ទះ​រៀង​រាល់​ល្ងាច ហើយ​យក​មក​នៅ​ផ្ទះ​គាត់​វិញ​​រៀង​រាល់​ព្រឹក​។ លោក​តា​​បន្ត​៖ “ម្ដាយ​ខ្ញុំ​​ចាស់​ណាស់​ហើយ ដូច្នេះ​​ខ្ញុំ​ត្រូវ​ដើរ​ជាមួយ​គាត់​បន្តិច​ម្ដងៗ ប៉ុន្តែ​គ្រូពេទ្យ​​បាន​ស្នើ​ឲ្យ​គាត់​ដើរ​បាន​ច្រើន​ជាង​នេះ​ទៀត”។

នៅ​ក្នុង​ឆ្នាំ ២០១០ លោកយាយ​ Xia ​បាន​វះកាត់​​ផ្លាស់​ឆ្អឹង​ជើង ដោយ​គ្រូពេទ្យ​ផ្ដល់​ដំបូន្មាន​ឲ្យ​ដើរ​យ៉ាងតិច ២ម៉ោង​ក្នុង​មួយថ្ងៃ។ ដើរ​ចម្ងាយ ៣,៥គីឡូម៉ែត្រ​ ប្រើ​ក្មេងៗ​ត្រូវ​ប្រើ​ពេល​៤០នាទី ​តែ​លោក​​យាយ​ដើរ​យឺត​ៗ ប្រើ​ពេល​​​ជាង ៣ម៉ោង ​ដូច្នេះ​​គាត់​សន្សំ​បាន​អាយុ​ជាង ១០០នាទីក្នុង​មួយ​ថ្ងៃ​ៗ៕

3

No comments:

Post a Comment