Monday, November 16, 2015

និស្សិត​​រៀន​​នៅ​​បារាំង​​​​មិនចង់ត្រលប់​មក​ខ្មែរ ទោះ​បារាំង​ប្រកាស​សង្គ្រាម​សង​សឹក ISIS



និស្សិត​ស្រី​ជាប់​អាហារូបករណ៍ នៅ​បារាំង​ម្នាក់​បាន​ប្រាប់ថា នាង​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ក្រោយ​បន្ទុះ​គ្រាប់​បែក​នៅ​ប៉ារីស​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។  ប៉ុន្តែ​យ៉ាង​ណា​នាង​នៅ​តែ​មិន​ចង់​ត្រលប់​មក​ខ្មែរ​វិញ បើ​ទោះ​កង​កម្លាំង​ទ័ព​អាកាស​របស់​បារាំង​បាន​បើក​ការ​វាយ​ប្រហារ​ទម្លាក់​គ្រាប់​បែក​ដោយ​យន្តហោះ​១០​គ្រឿង​ដើម្បី​សង​សឹក​ក្រុម ISIS ក៏​ដោយ។

10885432_850302838366726_6506137274971625442_n
កញ្ញា ជន មុន្នីរ័ត្ន

“ខ្ញុំ​ពិត​ជា​ខ្លាច​ខ្លាំង​មែន។ ក្រុម​គ្រួសារ ​និង​មិត្តភ័ក្ដិ​ជា​ច្រើន​បាន​សួរ​សុខ​ទុក្ខ​ខ្ញុំ​តាម​ទូរសព្ទ​ស្ទើរ​តែ​គ្រប់​ពេល ហើយ​ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ត្រលប់​មក​វិញ។ តែ​ខ្ញុំ​មិន​អាច​ទៅ​ខ្មែរ​វិញ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​បញ្ចប់​ការ​សិក្សា​នៅ​ទី​នេះ​នៅ​ឡើយ ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ប្រធានាធិបតី​បារាំង​នឹង​ការពារ​ពួក​យើង ដូច​អ្វី​ដែល​គាត់​បាន​សន្យា”។ កញ្ញា ជន មុន្នីរ័ត្ន និស្សិត​ជំនាញ​ច្បាប់​ផ្នែក​សា​កា​រី លើ​អចលនទ្រព្យ​នគររូបនីយកម្ម និង​សំណង់​នៅ​បារាំង អះ​អាង​ដូច្នេះ។
 
កញ្ញា​បាន​ប្រាប់​ពី​ស្ថាន​ភាព​នៅ​ទី​នោះ​ថា ចំពោះ​ទី​ក្រុង​ផ្សេង​ៗ​នៅ​បារាំង​ គឺ​មាន​សភាព​ធម្មតា ប្រជាជន ដើរ​ចេញ​ក្រៅ​ដូច​សព្វ​ដង  ព្រម​ទាំង​សាលារៀន​ក៏​ដំណើរ​ការ​ធម្មតា​ដែរ។ លើក​លែង​តែ​នៅ​ប៉ារីស​ទេ ដែល​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​មុន ព្រោះ​មនុស្ស​ម្នា​មិន​សូវ​ដើរ​ចេញ​ក្រៅ​ឡើយ។ ​ សារមន្ទីរ ទី​សាធារណៈ​សំខាន់​ៗ​ត្រូវ​បាន​បិទ ការ​ប្រ​គុំ​តន្ត្រី​ក៏​ត្រូវ​រំសាយ​ចោល​ដែរ ប៉ុន្តែ​ពោរពេញ​ដោយ​ការ​យាម​កាម​ស្ទើរ​គ្រប់​កន្លែង និង​ពង្រឹង​សន្តិសុខ​កាន់​តែ​ច្រើន​ជាង​មុន។ សូម្បី​តែ​នៅ​សាលារៀន​ក៏​មាន​ប៉ូលិស​ច្រើន​ដែរ។
 
“ចំពោះ​ស្ថាន​ភាព​នៅ​ទី​ក្រុង​ផ្សេង​ៗ​ក្រៅ​ពី​ប៉ារីស អាច​និយាយ​ថា​ ធម្មតា គ្រាន់​តែ​មាន​ប៉ូលិស​យាម​ល្បាត​នៅ​តាម​ផ្លូវ​និង​ទី​កន្លែង​សាធារណៈ​សំខាន់​ៗ​ជា​ច្រើន​ប៉ុណ្ណោះ”។ នីរ័ត្ន​បញ្ជាក់។
 
ដោយ​សារ​ប្រធានាធិបតី​បារាំង​បាន​ចេញ​សេចក្ដី​ប្រកាស​ថា នឹង​កាន់​ទុក្ខ​រយៈ​ពេល​៣​ថ្ងៃ កញ្ញា ប្រាប់​ថា ម្ល៉ោះ​ហើយ​មនុស្ស​ជា​ច្រើន​បាន​យក​ផ្កា​និង​ទៀន​ដើម្បី​ធ្វើ​​ពិធី​ស្មឹងស្មាធ​ និង​ឧទិ្ទស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ព្រម​ទាំង​បួង​សួង​ឲ្យ​ប៉ារីស​មាន​សេចក្ដី​សុខ។

និស្សិត​ជា​ច្រើន​រួម​ទាំង​សាស្ត្រាចារ្យ នាំ​គ្នា​ស្លៀក​ពាក់​ឈុត​ខ្មៅ ដើម្បី​កាន់​ទុក្ខ ​ប៉ុន្តែ​មិន​ទាំង​អស់​គ្នា​ឡើយ ប្រជាជន​ខ្លះ​គេ​ស្លៀក​ពាក់​អាវ​ពណ៌​ធម្មតា​ផង​ដែរ។
 
12250599_1024120930984915_1748934151_o

12250638_1024121017651573_1447571424_o

12268785_1024120984318243_972134025_o

12271296_1024121067651568_1783117157_o

12271577_1024120940984914_765424559_o

ការ​វាយប្រហារ​ភេរវកម្ម​ក្រុង​ប៉ារីស​នៅ​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១២៩ នាក់ និង​របួស​៣៥២​នាក់​ផ្សេង​ទៀត ដោយ​ពួក ISIS ​បាន​ចេញ​មុខ​មក​អះ​អាង​ថា​ ​សោកនាដកម្ម​នេះ ​ ជា​ទង្វើ​របស់​ខ្លួន។ ក្រោយ​ពី​មាន​ហេតុ​ការណ៍​នេះ ភ្លាម​​ប្រធានាធិតី​បារាំង​ បាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ហើយ​បាន​បើ​ក​ការវាយ​ប្រហារ​សងសឹក​លើ​ក្រុម​ ISIS៕​
 ដោយ មុន្នី proleng khmer

No comments:

Post a Comment