Monday, November 16, 2015

អាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការបង្ក្រាបមុខសញ្ញា​ ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១២នាក់ និងថ្នាំ៤៤កញ្ចប់

(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ នៅល្ងាចនិងយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការសម្របសម្រួលតាមផ្លូវច្បាប់ពី លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ដោយឃាត់ខ្លួន ជនសង្ស័យចំនួន១២នាក់ និងដកហូតថ្នាំញៀន៤៤កញ្ចប់ ម៉ូតូ៦គ្រឿង ព្រមទាំងលុយមួយចំនួនទៀត។
មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រោយបញ្ចប់ប្រតិបត្តិការ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ជនសង្ស័យទាំងនេះ និងវត្ថុតាងទាំងត្រូវបានបញ្ជូនទៅសួរនាំ នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង ទៅតុលាការ៕



ដោយ មុន្នី proleng khmer

No comments:

Post a Comment