Sunday, November 1, 2015

ខ្ញុំ​មិន​រៀបការ ព្រោះតែ​មិន​អស់​អាល័យ​ពី​គូ​ដណ្តឹង

ថ្វីដ្បិតតែ​ពេលវេលា​បាន​កន្លងផុតទៅ​អស់​រយៈពេល ៥ ឆ្នាំ អនុស្សាវរីយ៍​បានក្លាយ​ទៅជា​សាកសព​អស់​ទៅហើយ​ក្តី តែ​សេចក្តី​នឹករឭក​ការ​អា​លោះ​អាល័យ​ដ៏​គ្មាន​ព្រំដែន​មិន​ព្រម​ដាច់ ចិត្ត​ចាកចេញ​ទៅណា​ឆ្ងាយ​ពី​រូប របស់​នាង​ខ្ញុំ​ទាល់តែសោះ នាំឱ្យ​ជីវិត​នាង​ខ្ញុំ​រស់នៅ​ត្រាំ​នឹង​ក្តី​ទុក្ខសោក​ដោយ​មិនអាច​កំណត់​បាន​ថា តើ​ថ្ងៃ​ណា​ទើប​នាង​ខ្ញុំ​អាច​បំភ្លេច​គូ​ដណ្តឹង​ខ្ញុំ​បាន ?


   ​រំឭក​ទៅដល់​ថ្ងៃកើតហេតុ​នោះ នាង​ខ្ញុំ​ពិតជា​រន្ធត់ចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដោយ​ថ្ងៃអាទិត្យ​មួយ​នាង​ខ្ញុំ និង គូ​ដណ្តឹង​ជិះ​ម៉ូតូឌុប​គ្នា​ដើរ​ចែក​សំបុត្រ​ការ​របស់​យើង​ដែល​នឹង​មកដល់​បី​អាទិត្យ​ខាងមុខ ។ តាមផ្លូវ​ធ្វើដំណើរ​យើង ជជែក​គ្នា​ពីថ្ងៃ​រៀបការ ពេល​សំពះ​ផ្ទឹម ពេល​ចងដៃ ពេល​តោង​ស្បៃ ពេល​ផ្សំ​ដំណេក​ រហូត​គិតគូរ​ពី​អនាគត​ចង់បាន​កូនប្រុស​ប៉ុន្មាន​-​ស្រី​ប៉ុន្មាន ? និង ត្រូវធ្វើ​យ៉ាងណា​ដើម្បី​រកប្រាក់​ឱ្យបាន​ច្រើន​សម្រាប់​គ្រួសារ ។​ល​។


កំពុង​ជជែក​គ្នា​សុខៗ​មកដល់​មុខ​សាលារៀន​ជម្ពូ​វ័​ន្ត ជា​អកុសល​ស្រាប់​តែមាន​ម៉ូតូ​មួយ​បាន​បើក​មក​ប៉ះ​ដៃចង្កូត​របស់​យើង​ធ្វើឱ្យ​ដួល​ទៅលើ​ទ្រូងផ្លូវ ដោយ​នាង​ខ្ញុំ​ធ្លា​ក់មក​ខាង​ចិញ្ចើមផ្លូវ​រលាត់​ជង្គង់ កែងដៃ និង ក្បាល ហូរឈាម គ្រាន់តែ​ពុំ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឡើយ ។ ចំណែកឯ​គូ​ដណ្តឹង​ដួល​ខ្ទាត​ប្រហែល​មួយ​ម៉ែត្រ​ពី នាង​ខ្ញុំ​ចៃដន្យ​ក៏មាន​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជាន់​ហ្វ្រាំង​មិនជា​ប់​ព្រោះ​កៀក​ពេក បណ្តាលឱ្យ​កិន​គូ​ដណ្តឹង​ខ្ញុំ​រហូត​ខ្ទេច​ផ្នែក ក្បាល មើលមុខ​លែង​ស្គាល់ ធ្វើឱ្យ​នាង​ខ្ញុំ​រន្ធត់ចិត្ត​រហូត​សន្លប់​បាត់ស្មារតី ។



ក្រោយ​ការស្លាប់​របស់​គូ​ដណ្តឹង នាង​ខ្ញុំ​ក្លាយជា​មនុស្ស​ថ្មី ព្រោះ​នាង​ខ្ញុំ​លែង​និយាយ​រក​អ្នកណា​ក្រៅតែពី​មានរឿង​សំខាន់​ដែល​មិនអាច​ចៀសផុត ។ នាង​ខ្ញុំ​តែងតែ​អង្គុយ​យំ​សម្លឹង​មើលមេឃមើលផ្កាយ មើលរូប​ថត​គូ​ដណ្តឹង​រំឭក​ទៅ​អនុស្សាវរីយ៍​ទាំងឡាយ​ដែល​យើង​បាន​សាង​ជាមួយគ្នា ។ ការបាត់បង់ គូ​ដណ្តឹង នាង​ខ្ញុំ​ហាក់ដូច​បាត់បង់​ជីវិត​ជាង​ពាក់កណ្តាល​ទៅហើយ ។​ ពេលណា​ស្តាប់ឮ​សំឡេង​ភ្លេង​ការ ពេល​ឃើញ​គេ​រៀបការ​ទឹកភ្នែក​របស់​នាង​ខ្ញុំ​តែងតែ​ហូរ​ស្រក់​មកជា​និច្ច ហើយ​កម្រង​អនុស្សាវរីយ៍​ទាំងឡាយ​ក៏​ផុស មក​ក្នុង​អារម្មណ៍​របស់​នាង​ខ្ញុំ​ដល់​ថ្នាក់​មានពេលខ្លះ​នាង​ខ្ញុំ​ស្រែក​ទ្រហោយំ​រហូតដល់​អ្នកខ្លះ​គិតថា​នាង​ខ្ញុំ​ជា​មនុស្ស​សរសៃប្រសាទ​ទៀ​ត​ផង ។


ក្តីបារម្ភ​មួយ​ដ៏​ធំធេង​ចំពោះ​នាង​ខ្ញុំ​គឺ​ត្រូវ​ធ្លាក់​ទៅលើ​ប៉ា​ម៉ាក់ ដែល​គ្រប់ពេលវេលា​ពួកលោក​តែងតែ​ព្យាយាម​លួងលោម​លើកទឹកចិត្ត​ដល់​នាង​ខ្ញុំ​ដើម្បី​បំភ្លេច គូ​ដណ្តឹង ហើយ​ខំតស៊ូ​រស់​ឱ្យ​សមជា​មនុស្ស​ធម្មតា​ដូច​គេឯង មិនត្រូវ​បណ្តោយឱ្យ​ជីវិត​រស់នៅក្នុង​ពិភព​អពមង្គល​បែបនេះ​រហូត​ឡើយ ។ ជម្រៅ​ចិត្ត​របស់​ប៉ា​ម៉ា​ក់នាង​ខ្ញុំ គឺ​នាង​ខ្ញុំ​យល់ច្បាស់​ណាស់ នាង​ខ្ញុំ​ក៏​ចង់​រំដោះ​ជីវិត​ឱ្យចេញ​ចាក​ផុតពី​ទុក្ខសោក​នេះ​លើសពី​ការគិត​របស់​ពួកលោក​ទៅទៀត តែ​នាង​ខ្ញុំ​ពិតជា មិនដឹងថា តើ​ត្រូវ​ធ្វើយ៉ាងណា​ទើប​អាច​រំដោះ​ជីវិត​ខ្លួនឯង​ឱ្យ​រួច​ស្រឡះ​ពី​អតីតកាល​មួយ​នេះ​បានឡើយ ។


នាង​ខ្ញុំ​ស្រែកយំ​ដូច​មនុស្ស​វង្វេង​សតិ ពេល ដឹងថា​ប៉ា​ម៉ាក់​ចង់ឱ្យ​គេ​ចូល​ស្តី​នាង​ខ្ញុំ នាង​ខ្ញុំ​ពិតជា​មិនអាច​ទទួលបាន​ដាច់ខាត ព្រោះ​មិនអាច​បំភ្លេច​គូ​ដណ្តឹង​មុន​បាន មិន​ថា​ថ្ងៃនេះ ឬ ដល់​ថ្ងៃ​ស្លាប់ និង វេច​ស្ពាយ​យកទៅ​ជាមួយ​នូវ​ក្តី​ស្រឡាញ់​ដែលមាន​ចំពោះ​គូ​ដណ្តឹង​គ្រប់​ជាតិ ។ គ្រប់គ្នា​យល់ថា​នាង​ខ្ញុំ​ជា​ស្រី​វង្វេង មាន​ជំងឺសរសៃប្រសាទ មានតែ​នាង​ខ្ញុំ​ទេ ដែល​ដឹង​ច្បាស់​ថា​ខ្លួន​មិន​វង្វេង​សតិ ព្រោះ​នាង​ខ្ញុំ​ចាំបាន​គ្រប់​រឿង​ទាំងអស់ និង អាចបំពេញ​ការងារ​ជា​គណនេយ្យករ​បាន​យ៉ាង​ល្អ ឬ មួយ​ក៏​ភក្តីភាព​របស់​នាង​ខ្ញុំ​ដែលមាន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​គឺជា​ភាព​វង្វេង ? តើ​នាង​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ដើម្បី​ស្តារ​ស្ថានភាព​ផ្លូវចិត្ត​ឱ្យ​ដូចដើម​វិញ ?


  ជូន​ចំពោះ​នារី​មាន​វិបត្តិ​


ពិតជា​រឿង​មួយ​ដែល​គួរឱ្យ​រន្ធត់​តក់ស្លុត និង សោក​សង្វេគ​ជាទីបំផុត ក្រោយ​បាន​ស្តាប់​ការរៀបរាប់​របស់​នាង ។ ជាការ​ពិត​គឺ​ពិបាក​នឹង​រក​អ្នកណាម្នាក់​ដែល​អាច​បំភ្លេចបាន​ណាស់​ចំពោះ​រឿង​មួយ​នេះ វា​ពុំមែន​ជា​រឿង ដែល​ពាក់ព័ន្ធ​ផ្លូវ​មនោសញ្ចេតនា​តែមួយ​នោះទេ តែ​វា​ជាហេតុ​ការណ៍​មួយ​ដ៏​គួរឱ្យ​រន្ធត់​តក់ស្លុត​ពេល​នាង​បានឃើញ​ហេតុការណ៍​នេះ​ដោយផ្ទាល់​ភ្នែក ។ ពិតជា​ស្ញប់ស្ញែង​នឹង​ទឹកចិត្ត​ភក្តីភាព​របស់​នា​ង​ដែល​នាង​សច្ចា​ថា​មិន​រៀបការ​ជាមួយ​បុរស​ផ្សេង​ឡើយ ។

ដោយ មុន្នី proleng khmer

No comments:

Post a Comment