Friday, October 30, 2015

អស់កង្វល់ ​ការចម្ចាត់​ស្លាកស្នាម​ដោយ​ប្រើ​វិធី​ធម្មជាតិ ​១០០%

តើប៉ុន្មានដងហើយ​ដែលអ្នក​ធ្លាប់​​បាន​ព្យាយាម ​ដើម្បី​បំបាត់​ស្លាក​ស្នាម​ដែល​អ្នក​មាន? ពិត​ជាច្រើន​ណាស់​​មែនទេ​​ ប៉ុន្តែ​គ្មាន​វិធីណា​មួយ​អាច​ផ្លាស់ប្តូរ​បាន​ឡើយ។ ​ខាង​ក្រោម​នេះ​ជា​រូបមន្ត​​ដ៏​ពិសេស​អាច​ជួយ​កម្ចាត់​ស្លាក​ស្នាម​របស់អ្នក​បាន​ជា​រៀង​រហូត។
ក្រូចឆ្មា
ក្រូចឆ្មាមាន​ផ្ទុក​សារ​ធាតុ​អាស៊ីត​ស៊ីទ្រិច​ច្រើន។ ​អាស៊ីត​ស៊ីទ្រិច​នេះ​ត្រូ​វបាន​គេ​ទទួល​ស្គាល់​ថា​ មាន​មុខងារ​សំខាន់​បំផុត​ក្នុងការ​ជួយ​កម្ចាត់​ពណ៌​ស្បែក។​ គ្រាន់តែ​ច្របាច់​ក្រូច ​រួច​លាប​លើ​ស្លា​កស្នាម​របស់​អ្នក​ ប៉ុន្តែ​ត្រូវ​​ប្រាកដ​ថា​ ​អ្នក​បាន​លាង​សម្អាត​ស្លាក​ស្នាម​រួច​ជាមុន​សិន។ ​ទុក​វា​ចោល​រហូត​ដល់​ស្ងួត​រយៈពេល​ប្រហែល ​១០នាទី។​ លាង​សម្អាត​ស្លាក​ស្នាម​របស់អ្នក​ដោយ​ប្រើ​ទឹកក្តៅ​​ឧណ្ឌៗ។​ អនុវត្តន៍​វិធីនេះ​ ជា​រៀង​រាល់ថ្ងៃ​​អ្នកនឹង​ទទួល​​បាន​​លទ្ធផល​ដែល​អ្នក​ត្រូវ​ការ​ជា​យូរ​មក​ហើយ។

ប្រេងអូលីវ
ក្រូចឆ្មា,ប្រេងអូលីវមានអត្ថប្រយោជន៏ជួយឲ្យស្បែកសដូចគ្នា ដោយ​សារ​វាមាន​ផ្ទុកនូវ​អាស៊ីត​ខ្លាញ់ ​និង​វីតាមីន ​និង K។ ​ប្រើ​​ប្រេង​អូលីវ​ជូត​លើ​ស្លាក​ស្នាម​របស់អ្នក​រយៈពេល​ប្រហែល​ ៥នាទី ​រួច​រងចាំ​រហូត​ដល់​វាស្ងួត។​

ម្សៅធ្វើនំ
ម្សៅធ្វើនំមានសមត្ថភាពអាចជួយជម្រះកោសិកាងាប់ និងបាក់តេរី។ លាយ​ទឹក​ជាមួយ​នឹ​ង​ម្សៅ​ធ្វើនំ ​ដោយ​ប្រើ​ម្សៅ​ធ្វើនំ ៥ភាគ​ ទឹក​មួយ​ភាគ។ ​ជំហ៊ាន​បន្ទាប់ ​លាប​វា​លើ​ស្លាក​ស្នាម​របស់អ្នក។​ ក្រោយ​ពេល​ដែល​វាស្ងួត ​លាង​សម្អាត​ចេញ​នឹង​ទឹក​ក្តៅ​​ឧណ្ឌៗ។​ ធ្វើ​វាឲ្យ​បាន ​២-៣ដង​ក្នុង ​១សប្តាហ៏។

ទឹកឃ្មុំ
ជាច្រើនឆ្នាំមកហើយ ទឹកឃ្មុំត្រូវបានគេទទួលស្គាល់ថា ជាឱសថ​ព្យាបាល​របួស​ស្រាលៗ។​
លាយ​ទឹកឃ្មុំ​ ២ស្លាប​ព្រាបាយ​ជាមួយ​នឹង​ម្សៅធ្វើនំ ​២ស្លាប​ព្រាបាយ។ ​បន្ទាប់មក ​លាប​វា​លើ​ស្លាក​ស្នាម​របស់អ្នក។ ​វានឹង​ជួយ​សម្លាប់​បាក់តេរី ​និង​ជម្រុះ​ជាលិកា​ចាស់ៗ​ចេញ។​

នៅ​ពេល​វា​ស្ងួត ​ប្រើ​កន្សែង​ជ្រលក់​ទឹកក្តៅ ​ដើម្បី​លាង​សម្អាត។ ​វិធី​ព្យាបាល​នេះ​ ក៏អាច​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កម្ចាត់​ស្លាក​ស្នាម​បណ្តាល​មក​ពី​កើត​មុន​ផង​ដែរ។​
ដោយ មុន្នី proleng khmer

No comments:

Post a Comment